Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី នឹងគ្មានថ្ងៃសង្ឃឹមទេ! ជ័យជម្នះលើសង្គ្រាមអ៊ុយក្រែន 

អាមេរិក ៖   ជាមួយនឹងជ័យជម្នះរបស់កងទ័ពការពារទឹកដី អ៊ុយក្រែន លើកម្លាំងទាហានរុស្ស៊ី ជាបន្ដបន្ទាប់ ទាំងនៅលើសមរភូមិ ភាគខាងកើត និង ភាគខាងត្បូង ប្រទេស នោះ សហរដ្ឋអាមេរិក បានបន្ដ

ផ្ដល់ជំនួយយោធាថ្មី ដោយមានទាំងដ្រូនបិសាច ជួយដល់ទីក្រុងកៀវ បន្ថែមទៀត ហើយសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន កាន់តែធ្វើឲ្យប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នឹងលែងមានឱកាស

ឈ្នះសង្គ្រាមរបស់គាត់។

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃសុក្រ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែបញ្ជូនជំនួយយោធា

ថ្មី មានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀវ  រាប់បញ្ចូល ទាំងប្រព័ន្ធការពារដែនអាកាស សម្រាប់ជួយដល់អ៊ុយក្រែន ឲ្យមានលក្ខណៈល្អប្រសើរ ការពារការវាយប្រហារ ពីមីស៊ីល និង ដ្រូនអត្ដឃាត

របស់រុស្ស៊ី ដែលបានវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង ទឹក នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។       ក្រៅពីនេះ សហរដ្ឋអាមេរិក នឹងបង្កើតទីស្នាក់ការកណ្ដាលផ្ដល់ជំនួយសន្ដិសុខ នៅក្នុង

ប្រទេសអាល្លឺម៉ង់ សម្រាប់ត្រួតពិនិត្យ ដល់ការបញ្ជូនគ្រឿងសព្វាវុធទាំងអស់ និង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលយោធា ផងដែរ។

លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក ប្រចាំសេតវិមានរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាក់ នៅក្នុងការសន្និសីទសារព័ត៌មាន នៅរដ្ឋធានីកៀវ កាលពីថ្ងៃ

សុក្រ ក្រោយមានជំនួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ថា «យើងបានទទួលស្គាល់ អំពីតម្រូវការដ៏ចាំបាច់បំផុត សម្រាប់ប្រព័ន្ធការពារដែនអាកាស នៅ

ក្នុងកាលៈទេសៈនេះ ខណៈកម្លាំងទាហានរុស្ស៊ី កំពុងតែបាញ់ផ្លោងមីស៊ីល និង ប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់ វាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីល នៅក្នុងប្រទេសអ៊ុយក្រែន»។

លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ជាមន្រ្ដីកំពូលរបស់សហរដ្ឋអាមេរិក មួយរូប បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាសន្ដិសុខសេតវិមាន រូប

នេះ មិនបានប្រកាសឲ្យដឹង ជាមុននោះឡើយ ដោយសារតែហេតុផលសន្ដិសុខ។

ជំនួយសន្ដិសុខថ្មី មានទឹកប្រាក់ទំហំ៤០០លានដុល្លារនេះ ក៏រួមបញ្ចូល ទាំងដ្រូនបិសាចហ្វូអែនិក្ស (Phoenix Ghost Drone) ចំនួន ១ ១០០គ្រឿង ការផ្ដល់មូលនិធិជួសជុលរថក្រោះ ចំនួន៤៥គ្រឿង និង ទូកប្រើប្រាស់

តាមទន្លេ ចំនួន៤០គ្រឿង បន្ថែមទៀត។ ដ្រូនបិសាចនេះ ជាដ្រូនបំពាក់អាវុធអត្ដឃាត អាចបំផ្ទុះទៅលើគោលដៅវាយប្រហាររបស់វា។

កងទ័ពសហរដ្ឋអាមេរិក បានកែលម្អប្រព័ន្ធការពារដែនអាកាស ប្រភេទ Hawk បាញ់ពីលើដីទៅលើអាកាសប្រឆាំងនឹងមីស៊ីល បាញ់ចេញពីយន្ដហោះ ធ្លាប់ប្រើប្រាស់ នៅក្នុងសង្គ្រាមវៀតណាម ដើម្បីបញ្ជូនទៅឲ្យអ៊ុយ

ក្រែន បន្ថែមទៀត។ ប្រព័ន្ធការពារដែនអាកាស Hawk នេះ ក៏អាចជួយការពារដែនអាកាសរបស់អ៊ុយក្រែន សម្រាប់ប្រឆាំងនឹងដ្រូនរុស្ស៊ី ។

លោក ម៉ាទីន អូដូនណែល (Martin O’Donnell) អ្នកនាំពាក្យ កងទ័ពអាមេរិក ប្រចាំតំបន់អឺរ៉ុប បានបញ្ជាក់ ថា បញ្ជាការដ្ឋានថ្មីនេះ នឹងត្រួតពិនិត្យ លើជំនួយទាំងនេះ នឹងត្រូវដឹកនាំ ដោយមន្រ្ដីជាន់ខ្ពស់ថ្នាក់

ផ្កាយ៣ម្នាក់ និង មានបុគ្គលិក ប្រហែល៣០០នាក់ ដោយមានមូលដ្ឋាន នៅក្នុងប្រទេសអាល្លឺម៉ង់។ បញ្ជាការដ្ឋាននេះ នឹងត្រួតពិនិត្យមើលជំនួយគ្រឿងសព្វាវុធនានា និង កម្មវិធីបណ្ដុះបណ្ដាលកងទ័ព។

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយគ្រឿងសព្វាវុធ និង សម្ភារយោធា មានតម្លៃជាង ១៨,២ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir

Putin) បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook