Connect with us

ព័ត៌មានជាតិ

ចូលរួមកិច្ចប្រជុំកំពូលអាស៊ានមានថ្នាំដឹងនាំប្រទេសក្នុងតំបន់អាស៊ាន និងថ្នាក់ដឹកនាំប្រទេសមហាអំណាចផ្សេងៗទៀតបានមកដល់កម្ពុជា

(រាជធានីភ្នំពេញ)៖ កិច្ចប្រជុំកំពូលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយមានព្រឹត្តិការណ៍ជាច្រើនដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥ អាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៣។ កិច្ចប្រជុំកំពូល កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ជាដើម។រហូតមកដល់ពេលនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន និងដៃគូអាស៊ានជាច្រើនបានចាប់ផ្តើមមកដល់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ ។ មេដឹកនាំផ្សេងទៀតក៏គ្រោងនឹងមកដល់ប្រទេសកម្ពុជាផងដែរ ដូចជា៖ ប្រធានាធិបតីកូរ៉េខាងត្បូង ឯកឧត្តម យូន ស៊ុកយែល (Yoon Suk-yeol), អនុប្រធានាធិបតីឥណ្ឌា ឯកឧត្តម ចាឌីប ដានការ (Jagdeep Dhankar) ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អ័នតូត្យូ ហ្គាទើរេ៉ស (Antonio Guterres) ។ក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រគល់ប្រធានអាស៊ាន ជូនប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ទៅឲ្យ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook