Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានចូលសវនាការជាមួយព្រះមហាក្សត្រ

សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិ បាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ចំនួន ៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

 


ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន មានដូចជា : ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សិង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ។
តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី ១១ ខែវិច្ឆិកា ស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។
ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន នឹងអញ្ជើញមកដល់កម្ពុជា។

 


ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យនៃកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធបានឲ្យដឹងថា ពាក់ព័ន្ធការ រៀបចំកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្តើមពីថ្ងៃទី១០-១៣ ខែវិច្ឆិកា គឺមានដំណើរការទៅមុខដោយរលូន គ្រប់ផ្នែកទាំងអស់ គឺបានធ្វើការសស្រាក់សស្រាំសម្របសម្រួលគ្នាទៅវិញទៅមក។

 


ជារួមសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គឺមានលេខាធិការដ្ឋានរៀបចំនឹងសម្រប សម្រួលរួមក៏ដូចជាអនុគណៈកម្មាការដល់ ទៅ៧ ទៅតាមផ្នែកជំនាញរៀងៗខ្លួន។ ហើយត្រៀមខ្លួនរួចរាល់សម្រាប់ទទួលថ្នាក់ ដឹកនាំកំពូលរបស់អាស៊ាន ក៏ដូចជាដៃគូដែលទាំងអស់មានរហូតទៅដល់ ៣៤ ប្រទេស និងស្ថាប័នអន្តរជាតិ។ ហើយសឹងតែទាំងអស់មានការចូលរួមកម្រិតកំពូល។ ដោយឡែកពីរករណី គឺឥណ្ឌា និងម៉ាឡេស៊ី ដោយសារគាត់មានការរៀបចំការ បោះឆ្នោត ចំពេលដែលយើងរៀបចំកិច្ច ប្រជុំកំពូល ហើយមានការលំបាកសម្រាប់គាត់អញ្ជើញមក ប៉ុន្តែគួរចាត់តំណាងជាន់ ខ្ពស់ដែរ ឧទាហរណ៍ ឥណ្ឌាបានចាត់អនុប្រធានាធិបតី និងម៉ាឡេស៊ី គឺអតីតប្រធានសភា ដូច្នេះមិនមានជាបញ្ហាអីទេពាក់ព័ន្ធជាមួយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ក៏ដូចជាប្រទេសសមាជិកអាស៊ាន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook