Connect with us

កងកម្លាំងប្រដាប់អាវុធ

ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន

តាកែវ៖ ថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន បាននិមន្តដឹកនាំពុទ្ធសាសនិកជនជាតិចិនពាំនាំយកនូវទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៅចូលរួមនៅក្នុងពិធីបុណ្យអកអំបុកសំពះព្រះខែបណ្តែតព្រះទីប ដែលបានប្រារព្ធនៅក្នុងបរិវេណវត្តពុទ្ធគិរីស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ព្រះតេជគុណ Zhao Xin បានមានសង្ឃដីការថានេះជាការរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា។

ក្នុងនាមជាអ្នកគោរពយ៉ាងម៉ឺងម៉ាត់នូវគោលព្រះធម៌របស់ព្រះពុទ្ធ និងជាអ្នកចែករំលែកនូវពុទ្ធឱវាទរបស់ព្រះពុទ្ធ ព្រះតេជគុណ Zhao Xin តែងបានដឹកនាំនិងមគ្គុទេសក៍ពុទ្ធសាសនិកជនជាតិចិនជាច្រើនមកទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមនៅក្នុងការពង្រឹងនិងពង្រីកខឿនទំនាក់ទំនងជាប្រពៃណី និងបង្កើនទំហំវិសាលភាពនៃការគោរពប្រតិបត្តិតាមគោលព្រះធម៌របស់ព្រះពុទ្ធស្របតាមកាលនិងលំហ ដោយមានការរួមបញ្ចូលនូវប្រពៃណីនៃបណ្តាប្រជាជាតិនានា។

ព្រះតេជគុណ Zhao Xin ក៏បានលើកទឹកចិត្តដល់ពុទ្ធបរិស័ទជនជាតិចិនឱ្យចូលរួមបរិច្ចាគតាមសទ្ធាក្នុងការអភិវឌ្ឍវិស័យពុទ្ធចក្រនៅកម្ពុជា។ ការចែកទាន ការចូលរួមសាងសង់ពុទ្ធមណ្ឌល អគារសិក្សា ជីកអណ្តូងទឹក និងការងារមនុស្សធម៌ជាច្រើននៅកម្ពុជា សុទ្ធសឹងជាសក្ខីភាពនៃស្មារតីមនុស្សធម៌របស់ព្រះតេជគុណ Zhao Xin ស្របតាមពុទ្ធឱវាទ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook