Connect with us

កងកម្លាំងប្រដាប់អាវុធ

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិកោតសរសើរពីការសម្របសម្រួលបានល្អរបស់ក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ា

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានកោតសរសើរពីការសម្របសម្រួលអ្នកសារព័ត៌មានបានល្អរបស់ក្រសួងព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនៅសណ្ឋាគារសុខាភ្នំពេញ ។

ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១៧០០ នាក់ បានចុះឈ្មោះចូលរួមក្នុងការយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសចុះយកព័ត៌មាននេះ ក្រុមអ្នកសារព័ត៌មានបានសំដែងការពេញចិត្ត ចំពោះការរៀបចំរបស់ក្រសួងព័ត៌មាន ក្នុងការសម្របសម្រួលយកព័ត៌មានប្រកបដោយភាពងាយស្រួល មានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុង ជ្រោយក្នុងការយកទៅផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ។

កញ្ញាអ៊ឹម សុផារិន ជាអ្នក សារព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះគឺជាលើកទី២ ហើយ ដែលកញ្ញាបានចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កញ្ញាបានបង្ហាញនូវការពេញចិត្តចំពោះការសម្របសម្រួលដោយក្រសួងការបរទេសនិងក្រសួងព័ត៌មាន ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺល្អ ដោយបានបង្កភាពងាយស្រួលតាំងពីការចុះឈ្មោះតាមអនឡាញ ការចែកកាត និងការជូនដំណឹងពីព័ត៌មានពាក់ព័ន្ធនេះ។ កញ្ញាបន្តថា ចំពោះកន្លែងមជ្ឈមណ្ឌលព័ត៌មានវិញ គឺមានរៀបចំនូវតុកៅអី កុំព្យូទ័រភ្ជាប់ដោយប្រព័ន្ធអ៊ីនធើណែត សម្រាប់អ្នកសារព័ត៌ មានទាំងអស់ មានភាពងាយ ស្រួលធ្វើការផងដែរ។

សំឡេង៖ «ចំពោះមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការបរទេសសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះ គឺមានភាពល្អខ្លាំងណាស់ ដោយ សារតែគាត់បានសង្ខេបឱ្យយើងជាភាសាអង់គ្លេសផងនិងជាភាសាខ្មែរផង ដែលធ្វើឱ្យអ្នកសារព័ត៌មានបានដឹងច្បាស់ពីគោលបំណងក្នុងកិច្ចប្រជុំនីមួយៗ ហើយនៅក្នុងនោះ ក៏មានការជួយសម្របសម្រួលពីក្រសួង ព័ត៌មានធ្វើសហការជាមួយក្រសួងការបរទេសបានច្របាច់ព័ត៌មានទាំងអស់ហ្នឹងជាក់ស្តែងហើយឱ្យដែលទទួលបានជាព័ត៌មានពិត ដែលផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មាន»។

កញ្ញា ភីប តាក់វ៉ាន់ អ្នកយកព័ត៌មានឱ្យទូរទស្សន៍ថៃមួយឈ្មោះThai pds បានប្រាប់ឱ្យដឹងថាកញ្ញាមានអារម្មណ៍សប្បាយរីករាយជាខ្លំាងដែលបានមកចូលរួមយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និង កិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កញ្ញាបញ្ជាក់ថា ការរៀបចំនៅមណ្ឌល ព័ត៌មានសម្រាប់យកព័ត៌មានពីកិច្ចប្រជុំកំពូលនេះ គឺមានការរៀបចំបានល្អដល់អ្នកសារព័ត៌មានដែល មានទីកន្លែងធំទូលាយ មានតុ កៅអី និងបំពាក់បរិកា្ខរបម្រើឱ្យការយកព័ត៌មានមានភាពងាយស្រួល។

សម្លេង« “ប្រទេសថៃក៏ជាសមាជិកអាស៊ាន ហេតុនេះខ្ញុំមកយកព័ត៌មាននេះក៏ជាផ្នែកមួយឆ្លុះបញ្ចាំងពីប្រទេសថៃ និងបណ្តាប្រទេសដទៃទៀតក្នុងប្រទេសសមាជិកអាស៊ាន។ការមកយកព័ត៌មានរបស់ខ្ញុំលើកនេះ ខ្ញុំក្រៅពីផ្តោតទៅលើបញ្ហាអាស៊ានហើយខ្ញុំក៏បានផ្តោតសំខាន់ទៅលើបញ្ហាវិបត្តិ ភូមាដែលកំពុងក្លាយជារឿងគួរជាទីចាប់អារម្មណ៍នៅក្នុងបណ្តាប្រទេសអាស៊ានបច្ចុប្បន្ន។ចំពោះបញ្ហាសង្រ្គាម រុស្ស៊ី- អ៊ុយក្រែនខ្ញុំក៏បានចាប់អារម្មណ៍វាដែរ”»។

បើតាមការឱ្យដឹងពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង១៧៥០នាក់ បានចុះឈ្មោះ ដោយក្នុងនោះជនបរទេសជាង៩០០នាក់ បានចុះឈ្មោះមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដើម្បីចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ។ ក្នុងចំណោមអ្នកចុះឈ្មោះ ក៏មានមន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រហែលជាង៤០០នាក់ផងដែរ ដែលរួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook