Connect with us

ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម គីហ្ស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រី នៃរាជាណាចក្រជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

(រាជធានីភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម គីហ្ស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៃរាជាណាចក្រជប៉ុន ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំ ពូលអាស៊ាន-ជប៉ុន លើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។សូមគូសបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ​

សូមជំរាបថា ៖ ព្រឹត្តការណ៏កិច្ចប្រជុំកម្រិតកំពូល ដែលប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះរួមមាន ៖

ទី១ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ កិច្ចប្រជុំកំពូលអាស៊ានចិនលើកទី២៥  កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី២៥  កិច្ចប្រជុំកំពូលអា ស៊ានសាធារណរដ្ឋកូរ៉េលើកទី ២៣  កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី​២៥  កិច្ចប្រជុំកំពូលរំឭកខួបសាមសិបឆ្នាំនៃចំណងទំនាក់ទំនងដីភូមិនិងទា ហានឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី១០ កិច្ចប្រជុំកំ ពូលអាស៊ានអូស្ត្រាលី។ទី២ ​ កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ានកាណាដា និងកិច្ចប្រ ជុំប្រធានអង្គការសហប្រជាជាតិ  និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អាស៊ាន ១០ ចិន  អាមេរិក  រុស្សី ​ ជប៉ុន  កូរ៉េខាងត្បូង អូស្ដ្រាលី ឥណ្ឌា នូវែលសេឡង់លើកទី១៧ ៕ ( មាស រា៉ម៉ូ )

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook