Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

(ភ្នំពេញ)៖លោកចូបៃដិនប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោង៨៖០៥នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងការធ្វើដំណើរ នៃការអញ្ជើញមកដល់របស់ប្រធានាធិបតី ដែលមកបំពេញ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមានចំននួមួយថ្ងៃ គឺនៅថ្ងៃទី១២នេះ ហើយនៅរសៀលថ្ងៃទី១៣ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងចាកចេញពីប្រទេសកម្ពុជាវិញ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ។

របៀបវារៈសំខាន់ៗ មួយចំនួននៅក្នុងប្រទេសកម្ពុជា ប្រធានាធិបតីទីមួយ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាមួយសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើឡើងនៅថ្ងៃនេះ ។ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតី លោក ចូ បៃដិន នឹងចូលរួម កិច្ចប្រជុំកំពូល អាស៊ីបូព៌ា ហើយក្រោយពីកិច្ចប្រជុំទាំងពីរនេះទៅ ប្រធានាធិបតី ចូ បៃដិន ក៏មានជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពជា ដែលជាជំនួបទ្វេភាគី ហើយជំនួបនេះដែរ រំពឹងថា និងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក កាន់តែល្អប្រសើរថែមទៀត ខណៈដែលប្រទេសកម្ពុជា ក៏ជាដៃគូរពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍នាៗ ក្នុងពេលបច្ចុប្បន្នផងដែរ ។

គួរបញ្ជាក់ថា ៖ បន្ទាប់ពីជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមក  ប្រធានាធិបតី​ ចូ បៃដិន បើតាមសារព័ត៌មាន ដែលយើងទទួលបាន គឺលោក និងជំនូបគូរទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាជំនួបដាច់ដោយឡែកពីរទៀត។
សបញ្ជាក់ថា ៖ អ្វីដែលគួរឲ្យកត់សម្គាល់ចាប់អារម្មណ៍ទៀតនោះ វត្តមានរបស់លោក មានការជួប ប្រជុំត្រីភាគី រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជាមួយរដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ ដែលជំនួបនោះ ត្រូវបានគេឲ្យដឹងថា​ និងមានការពិភាក្សាផ្ដោតជាសំខាន់ៗទាក់ទិន្ធបញ្ហាការបាញ់ផ្លោងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook