Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ នៅរាជធានីភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌារបស់ឯកឧត្តម និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងទំនាក់ទំនងដ៏ជិតស្និទ្ធនៃភាពជាដៃគូអាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ…។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook