Connect with us

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា

( ភ្នំពេញ )៖ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាកំពូលទ្វារភាគីជាមួយនឹងឯកឩត្តម Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅក្នុងឱកាសដែលឯកឩត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយកាណាដា។

នៅក្នុងជំនួបសន្ទនាកំពូលនោះផងដែរឯកឧត្តមច Justin Trudeau បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះការទទួលនិងអញ្ជើញឯកឧត្តមមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះ និងសូមគោរពវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោបានប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាត្រឡប់មករកស្ថានភាពដើមវិញនោះ។

ឯកឧត្តមបាននិយាយបន្តថា អាស៊ាន និងកាណាដា រួមទាំងកម្ពុជា គឺមានសក្កដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានោះគឺស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ជាពិសេសលើទំនាក់ទំនងវិស័យពាណិជ្ជកម្ម ការទូត ការអប់រំ និងការប្រែប្រួលអាកាសធាតុជាដើម សម្ដេចតេជោបានស្វាគមន៍ទាំងក្នុងក្របខណ្ឌអាស៊ានទាំងក្នុងក្របខណ្ឌទ្វេភាគី។

សូមបញ្ជាក់ថា ៖ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម Trudeau អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើបញ្ហានៃការដោះមីនផងដែរ។ អត្ថបទដោយ៖ កែវ សារិទ្ធ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook