Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ជូនដល់ប្រធានាធិបតីឥណ្ឌូនេស៊ី

( ភ្នំពេញ ) ៖ នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅមុនបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ញញួរប្រធានអាស៊ាន ជូនដល់ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអាស៊ានប្តូរវេន ជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ ។
គួរបញ្ជាក់ថា ៖នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ក្នុងនោះមេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូណេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ។

សូមបញ្ជាក់ថា ៖ តាមកម្មវិធីដែលគ្រោងទុក ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន រួមទាំងបណ្តាមេដឹកនាំអាស៊ាន និងដៃគូ សរុបចំនួន១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook