Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ្នកវិទ្យាសាស្ត្រអង់គ្លេស ជិត​២០០នាក់ អាចនឹងជាប់គុកដោយសារជួយឲ្យចិនផលិតអាវុធ ទំនើបៗជាច្រើន

អន្តរជាតិ៖ ​ យោងតាមសារព័ត៌មាន ដេលីម៉េល នៅថ្ងៃទី៩ ខែកុម្ភៈ បានផ្សាយថា ក្រុមអ្នកឯកទេសអង់គ្លេសប្រមាណជិត​២០០នាក់មកពីសាកលវិទ្យាល័យល្បីៗចំនួន​២០ អាចត្រូវជាប់គុក​ពីបទជួយដល់ចិនផលិតអាវុធទំនើបៗជាច្រើន​។​

នៅពេលនេះកម្លាំងប៉ូលិសអង់គ្លេស បានបើកការស្រាវជ្រាវទៅលើក្រុមអ្នកវិទ្យាសាស្ត្រមកពី​មហាវិទ្យាល័យខាងលើ​ដែលបានបំពានច្បាប់ នាំចេញ​បច្ចេកវិទ្យាជួយដល់ចិន ផលិតអាវុធទំនើបៗជាច្រើន។
កម្រិតទោសសម្រាប់ការបំពានច្បាប់ ខាងលើ អាចនឹងត្រូវជាប់គុកយ៉ាងតិច​១០ឆ្នាំ។ ច្បាប់ហាមនាំចេញបានអនុវត្តតាំងពីឆ្នាំ​២០០៨ ដើម្បីជួយការពារសន្តិសុខជាតិ​។ តាមសារព័ត៌មាន The Times ឯកសារស្តីពីវិធីសាស្ត្រផលិតកាំជ្រួចមីស៊ីល បច្ចេកវិទ្យាជាន់ខ្ពស់ … ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ​អង់គ្លេសលួចផ្ញើទៅឲ្យចិន។

តាមសារព័ត៌មាន The Times អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្ហាញខ្លួននៅក្នុងតុលាការតាមការកោះហៅ ហើយមិនយូរប៉ុន្មានអ្នកទាំងនោះនឹងត្រូវជាប់គុក ។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្រុមអ្នកវិទ្យាសាស្ត្រត្រូវបានគេរកឃើញ​បញ្ជូនឯកសារទៅឲ្យចិន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook