Connect with us

ព័ត៌មានជាតិ

គំរូថ្មីជាផ្លូវការនៃក្រដាសប្រាក់២០០០រៀល និង២០០រៀល រាជរដ្ឋាភិបាលអនុញ្ញាតឲ្យចរាចរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook