Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តកែបស្វាគមន៍ ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកែប

កាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី បានអញ្ជើញទទួលស្វាគមន៍លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាជនខ្មែររស់នៅសហរដ្ឋអាម៉េរិក និងប្រតិភូសម្ព័ន្ធចលនាយុវជនក្រៅប្រទេស ដែលបានអញ្ជើញ មកទស្សនកិច្ចខេត្តកែប ។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក ម៉ក់ ហឺន បានលើកឡើងថា អាជ្ញាធរខេត្តកែប បានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ ដោយបាន អញ្ជើញជូនដំណើរទៅទស្សនា តំបន់អភិវឌ្ឍសំខាន់ៗ របស់ខេត្តកែប ដូចជា រមណីយដ្ឋានឧទ្យានជាតិកែប ផ្លូវអភិវឌ្ឍទៅកាន់ឆ្នេរអង្កោល ឆ្នេរពង្រីកថ្មីប្រវែង ២៧០០ម៉ែត្រ និងតាមបណ្តាកោះមួយចំនួនក្នុងខេត្តផងដែរ។

ក្នុងដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា លោក ម៉ក់ ហឺន បញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៨២ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៤០ឆ្នាំមកហើយ ។

លោក ម៉ក់ ហឺន និងភរិយា បញ្ជាក់បន្ថែមថា លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តកែប គឺជាខេត្តដែលមានទេសភាពល្អ ស្រស់ត្រកាល និងជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ដែលទាំងនេះបញ្ជាក់ឱ្យឃើញពីភាពផ្ទុយស្រឡះ ពីការរិះគន់ ពីសំណាក់ជនអគតិ ដែលតែងតែចោទប្រកាន់មួល បង្កាច់ ថាប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ គាបសង្កត់សិទ្ធិសេរីភាព ជាប្រទេសក្រខ្សត់ជាដើម ។

លោក ម៉ក ហឺន បន្ថែមថា រយៈពេល ប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញ ពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធាររបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលធ្វើឱ្យលោក ភ្លឺភ្នែក ឈប់ជឿ លើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។

ដំណើរកម្សាន្តរបស់លោកពូ ម៉ក់ ហឺន គឺជាការទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិបីជំនាន់ដែលតែងតែរិះគន់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ដូចដឹងស្រាប់ហើយថាលោកម៉ក់ ហឺន ធ្លាប់គាំទ្រពួកក្បត់ជាតិ៣ជំនាន់ ប៉ុន្តែដោយសារភាពថោកទាបនិងនយោបាយលាបពណ៌របស់ពួកគេ ទើបធ្វើឱ្យលោកពូ ម៉ក់ ហឺន អស់ជំនឿ ។ក្នុងនោះលោកម៉ក់ ហឺន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានទទួលបដិសណ្ឋារកិច្ចលោកយ៉ាងដិតដល់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook