Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោហ៊ុនសែននិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai តំបន់លំហែកាយទេសចរណ៍កោះបាលី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលជាភ្ញៀវពិសេសរបស់ប្រទេស G20 បានអញ្ជើញទៅដល់តំបន់លំហែកាយទេសចរណ៍កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេស G20 នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦វិច្ឆិកាស្អែកនេះ។

បើតាមអ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ធ្វើសេចក្តីរាយការណ៍មកឲ្យដឹងថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើង ហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ១៨និង៥០ នាទី ថ្ងៃទី១៤វិច្ឆិកានេះ ក្រោមវត្តមាន នៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ ក្តៅបំផុត ពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតវិសាមញ និងពេញ សមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម យៀប សំណាង ឯកអគ្គរាជ ទូតតំណាងអចិន្រៃ្តយ៍ព្រះរាជាណាចក្រកម្ពុជា ប្រចាំអាស៊ាន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជា ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ជាច្រើនរូប។

សូមបញ្ជាក់ថា G20 គឺជាវេទិកាអន្តរជាតិដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយប្រទេសសេដ្ឋកិច្ចធំៗជាច្រើន ក៏ដូច ជាប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ នៅលើពិភព លោក ។ វេទិកានេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោមគោលដៅ ពិភាក្សានិងរួមគ្នាធ្វើការ ដើម្បីរក្សាស្ថិរភាពសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ របស់សកលលោក ។ កិច្ចប្រជុំកំពូល រវាងមេដឹកនាំ G20 គឺមិនត្រឹមផ្តោតសំខាន់ទៅលើ សេដ្ឋកិច្ច-ហិរញ្ញ វត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងផ្តោតទៅលើ បញ្ហាប្រឈមជាបន្ទាន់ៗដទៃទៀត របស់ពិភពលោកផងដែរ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២នេះ ឥណ្ឌូនេស៊ី គឺជាប្រធានប្តូរវេន G20 ដូច្នេះ ហើយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺ ១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ។ ក្រៅពីសមាជិក G20 ក៏មានប្រទេសអេស៉្បាញ អង្គការសហប្រជាជាតិ ធនាគារពិភព លោក សហភាពអាហ្រ្វិក អាស៊ាន និងអង្គការអន្តរជាតិមួយចំនួនទៀត ក៏ដូចជាភ្ញៀវកិត្តិយសជាអចិន្រ្តៃយ៍ ដែលតែងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មការងារក្រៅប្រទេសពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយ ពេល ប្រមាណជា ៤ថ្ងៃ រហូតដល់យប់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបសម្តេចអញ្ជើញត្រឡប់មកមាតុប្រទេសវិញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook