Connect with us

ព័ត៌មានជាតិ

ដើមឈើ​​៤​ដើម​ ​​ត្រូវ​ដក​ចេញលើ​ផ្លូវ​ចាប់ពី​ខាងកើត​ប្រាសាទអង្គរវត្ត​ដល់​ខាងត្បូង​ប្រាសាទបន្ទាយក្តី

ខេត្តសៀមរាប៖ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​មាន​កិច្ចសហការ និង​សំណូមពរ​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​នគរធំ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដើមឈើ​ដែល​ដុះ​នៅ​លើ​ដងផ្លូវ​ពី​ខាងកើត​ប្រាសាទអង្គរវត្ត​ដល់​ខាងត្បូង​ប្រាសាទបន្ទាយក្តី ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ និង​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ។

ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ឃើញ​ថា មាន​ដើមឈើ​ចំនួន​២៣​ដើម ត្រូវ​មាន​វិធានការ ដែល​ក្នុង​នោះ ដើមឈើ​ចំនួន​៤​ដើម គួរ​ដកហូត​ចេញ​ជា​បន្ទាន់ រួម​មាន​ដើម​យាង​១​ដើម , ដើម​ដកព​១​ដើម ,​ត្រាច​១​ដើម និង​ចំបក់​១​ដើម ដែល​ដើមឈើ​ទាំង​៤​ដើម​នេះ មាន​ហានិភ័យ​ខ្ពស់ ធ្លាប់​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដុះ​ទ្រេត​ខ្លាំង​ជាប់​គន្លង​ផ្លូវ​កង់ និង​នៅ​ជាប់​ចំណុច​ផ្លូវ​កោង​ទៀត​ផង ។

វិធានការ​នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក ដំណើរ​ដែល​បាន​ឆ្លងកាត់​ទីនោះ ។ ចំណែកឯ​ដើមឈើ​ចំនួន​១៩​ដើម​ទៀត ដែល​មាន​ហានិភ័យ​មធ្យម​រួម​មាន​ដើម​ធ្លក​៤​ដើម យាង​៧​ដើម ចំបក់​៦​ដើម និង​ត្រាច​២​ដើម អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដាក់​ផ្លា​ក​សញ្ញា​ចំណាំងផ្លាត​នៅ​លើ​ដើមឈើ​ទាំងនោះ និង​បក​កៅស៊ូ​ផ្លូវ​កង់​ដែល​វាង​ដើមឈើ​ចេញ ដែល​វិធានការ​មួយ​នេះ​អាច​រក្សា​ទុក​ដើមឈើ​ទាំង​១៩​ដើម​ជា​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្តើម​អនុវត្តន៍​កិច្ចការ​ខាងលើ​ក្នុង​ស​ប្ដា​ហ៍​នេះ រហូត​ដល់​បញ្ចប់​ការងារ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook