Connect with us

ព័ត៌មានទាន់ហេតុការណ៍

មហាសន្និបាតUN អំពាវនាវឲ្យរុស្ស៊ី បង់សំណងសង្គ្រាមដល់អ៊ុយក្រែន

 

ជាមួយនឹងសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល២៦៥ថ្ងៃ គិតត្រឹម ថ្ងៃទី១៥ ខែវិច្ឆិកា ហើយការវា.យប្រយុទ្ធគ្នា កំពុងតែបន្ដនោះ មហាសន្និបាត អង្គ

ការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ី បង់សំណងថ្លៃខូចខាត ដល់សង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសសអ៊ុយក្រែន ហើយដំណោះស្រាយនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋជាសមាជិក បង្កើតការចុះឈ្មោះជាអន្តរជាតិ

ដើម្បីកត់ត្រាភស្តុតាង និង ការទាមទារប្រឆាំងនឹងរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ថា មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័តនូវដំណោះស្រាយមួយ ដោយអំពាវនាវដល់រុស្ស៊ី ត្រូវតែទទួលខុសត្រូវ ចំពោះការបំពាន

ច្បាប់អន្តរជាតិ ដោយការឈ្លានពានទៅលើអ៊ុយក្រែន។ ផលវិបាកនានា ត្រូវបានណែនាំ រួមមាន ការបង់ប្រាក់សំណង សម្រាប់ការខូចខាត និង ការបាត់បង់អាយុជីវិតក្នុងសង្គ្រាម។

ដំណោះស្រាយនេះ បានអនុម័ត កាលពីថ្ងៃចន្ទ ដោយមានប្រទេសចំនួន៩៣ នៅក្នុងចំណោម១៩៣ប្រទេស នៃសមាជិកមហាសន្និបាត អង្គការសហប្រជាជាតិ។ ដំណោះស្រាយនេះ បានបញ្ជាក់ ថា រុស្ស៊ី ដែលបានឈ្លានពានដល់ប្រទេសជិតខាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ត្រូវតែទទួលផល តាមផ្លូវច្បាប់ សម្រាប់រាល់អំពើខុសឆ្គងជាលក្ខណៈអន្តរជាតិរបស់ក្រុងមូស្គូ រួមទាំងការផ្តល់សំណង សម្រាប់អ្នករបួស ការខូចខាតណាមួយ

បណ្តាលមកពីអំពើទាំងនេះ។

ដោយឡែក ប្រទេសចំនួន១៤ បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយរបស់មហាសន្និបាត អង្គការសហប្រជាជាតិ រួមមាន រុស្ស៊ី ចិន និង អ៊ីរ៉ង់…ជាដើម ខណៈប្រទេសចំនួន៧៣ បានបោះឆ្នោតអនុបវាទ មាន

ដូចជា ប្រេស៊ីល ឥណ្ឌា និង អាហ្វ្រិកខាងត្បូង…ជាដើម។

ដំណោះស្រាយមួយនេះ មានការគាំទ្រតិចបំផុត នៅក្នុងចំណោមដំណោះស្រាយចំនួន៥ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ត្រូវបានអនុម័ត ដោយមហាសន្និបាត អង្គការសហប្រជាតិ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ដំណោះស្រាយនេះ បានទទួលស្គាល់ អំពីតម្រូវការ ដើម្បី«បង្កើតយន្ដការអន្ដរជាតិ សម្រាប់សំណង ដល់ការខូចខាត ការបាត់បង់ជីវិត ឬ រងរបួស»។

ដំណោះស្រាយនោះ បានផ្ដល់អនុសាសន៍ដល់រដ្ឋជាសមាជិក មហាសន្និបាត អង្គការសហប្រជាជាតិទាំងអស់ នៅក្នុងកិច្ចសហប្រតិបត្ដិការជាមួយអ៊ុយក្រែន បង្កើតការចុះឈ្មោះជាលក្ខណៈអន្ដរជាតិ ដើម្បីចងក្រង

ឯកសារទាមទារ និង ព័ត៌មាន ស្តីអំពីការខូចខាត ការបាត់បង់អាយុជីវិត ឬ រងរបួសដល់អ៊ុយក្រែន និង រដ្ឋាភិបាលដែលបង្កឡើងដោយរុស្ស៊ី។

ដំណោះស្រាយនេះ បានធ្វើឡើង ក្រោយការដកកងទ័ពរុស្ស៊ី ចេញពីទីក្រុងខឺសុន (Kherson) បន្ទាប់ពីពួកគេបានចូលទៅកាន់កាប់ នៅក្នុងតំបន់នោះ អស់រយៈពេលជាច្រើនខែមក។ ដោយឡែក ប្រធានាធិបតីអ៊ុយ

ក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានធ្វើដំណើរទៅកាន់ទីក្រុងភាគអាគ្នេយ៍ កាលពីថ្ងៃចន្ទ ហើយបានចោទប្រកាន់ដល់កម្លាំងទាហានរបស់រុស្ស៊ី អំពីការប្រព្រឹត្ដិឧក្រិដ្ឋកម្មសង្គ្រាម នៅទូ

ទាំងតំបន់នោះ។

គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីចុងខែកញ្ញា ថា ខ្លួន បានរកឃើញការរៀបចំឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំង អំពើហិង្សាផ្លូវភេទ និង ការរំលោភ

ផ្លូវភេទ បង្កឡើងដោយទាហានរុស្ស៊ី មួយចំនួន។

 

សិទ្ធិអំណាចវេតូរបស់រុស្ស៊ី នៅក្នុងចំណោមសមាជិកទាំង១៥ប្រទេស នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ បានរារាំងដល់ស្ថាប័នដ៏មានអំណាចបំផុតរបស់អង្គការពិភពលោកមួយនេះ ដល់ការចាត់វិធានា

ការណាមួយ ចាប់តាំងពីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែមិនមានការប្រើសិទ្ធិវេតូ នៅក្នុង

មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានដំណោះស្រាយចំនួន៤ដំបូង បានរិះគន់ដល់ការឈ្លានពានរបស់រុស្ស៊ី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook