Connect with us

កងកម្លាំងប្រដាប់អាវុធ

ពោតលីងអប់៣រសជាតិកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកបាត់ដំបង

លោកស្រី នុត សុភ័ស្ត នៅខេត្តបាត់ដំបងច្នៃពោតជាពោតលីងអប់៣រសជាតិផ្សេងគ្នាដើម្បីបំពេញតម្រូវការអតិថិជនឲ្យសំបូរបែបខណ: ដែលពោតជាអាហារសម្រន់មួយប្រភេទដែលជួយដល់សុខភាពអ្នកបរិភោគផងដែរ។

លោកស្រី នុត សុភ័ស្ត ម្ចាស់សិប្បកម្មស្រីមុំពោតលីង រស់នៅភូមិរំចេក២ សង្កាត់រតនៈខេត្តបាត់ដំបងបានប្រាប់ដឹងថា អស់រយៈពេល ៧ ឆ្នាំមកហើយ ដែលលោកស្រីកែច្នៃទៅលើគ្រាប់ធញ្ញជាតិមានដូចជាគ្រាប់ល្ពៅសណ្ដែកដីនិងគ្រាប់ឈូកជាដើម ហើយមួយរយៈចុងក្រោយនេះឃើញថាពោតមិនទាន់មានអ្នកកែច្នៃនៅឡើយដូច្នេះលោកស្រីក៏មានគំនិតយកពោតច្នៃទៅជាពោតអប់ចំនួន ៣ ប្រភេទផ្សេងគ្នាដើម្បីឲ្យអតិថិជនទទួលនូវរសជាតិថ្មីប្លែក ដែលមិនធ្លាប់មានពីមុន។

លោកស្រីបានបន្តទៀតថា ពោតអប់៣រសជាតិដែលអ្នកស្រីកែច្នៃដោយគំនិតខ្លួនឯងរួមមាន:១. រសជាតិប៊ឺ,ទី២.រសជាតិស្លឹកខ្ទឹម និងទី៣.រសជាតិហឹរ ខណៈដែលពោតទាំងបីរសជាតិនេះអាចរក្សាទុកនៅក្នុងកញ្ចប់បានរហូតដល់ទៅ ៦ ខែ ព្រោះផលិតតាមបែបធម្មជាតិមិនមានដាក់នូវសារជាតិជាគីមីចំណីអាហារឡើយ។

<និយាយទៅពោតហ្នឹងខ្ញុំយកមកច្នៃទៅជាពោតលីងអប់បានបីរសជាតិ រសជាតិប៊ឺរសជាតិស្លឹកខ្ទឹមនិងរសជាតិហឹរច្នៃចេញពីគំនិតផ្ទាល់ខ្លួនដំបូងខ្ញុំធ្វើពីសណ្ដែកដីគ្រាប់ ធញ្ញជាតិ ដោយលក់មួយមុខៗ។ខ្ញុំនឹកឃើញពោតយើងឃើញតែទិញនៅផ្សារភាគច្រើនមានតែពោតលីងធម្មតាៗហើយមើលឃើញថាខ្មែរយើងដាំពោតបានច្រើនខ្ញុំក៏បានសាកយកមកច្នៃជាពោតលីង។

ដោយរសជាតិមើលខ្ញុំប្រើប័រខ្លាំងហើយសម្រាប់អ្នកដែលគាត់មិនចង់ញ៉ាំជាផ្អែម ហើយគឺអាចយករសជាតិបរ័សុទ្ធតែម្ដងរីឯរសជាតិស្លឹកខ្ទឹមមាននៅក្នុងកញ្ចប់ស្រាប់គឺដាក់ស្លឹកខ្ទឹមម្ទេសស្ករអំបិលនិងរសជាតិហឹរវាស្រដៀងនឹងស្លឹកខ្ទឹមដែរប៉ុន្តែខ្ញុំផ្ដោតទៅលើម្ទេសច្រើនតែម្ដង>។

លោកស្រីបន្តទៀតថា ផលិតផលពោតលីងមួយនេះបានសម្រិតសម្រាំងអស់ពេលជាច្រើនម៉ោងទើបក្លាយជាផលិតផលសម្រេចដែលមានទាំងគុណភាពនិងអនាម័យខ្ពស់ផងដែរ។លោកស្រីបានបញ្ជាក់ថា ផលិតផលមួយនេះមិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេឥឡូវនេះបាននាំចេញមកដល់រាជធានីភ្នំពេញហើយបានតាំងលក់នៅផ្សារទំនើបមួយចំនួនដូចជាផ្សារជីបម៉ុងជាដើម។

សូមបញ្ជាក់ថា ពោត ផ្ដល់នូវអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដោយសារតែវត្តមាននៃសារធាតុចិញ្ចឹម នៅក្នុងគ្រាប់ពោត ។ ក្រៅពីបន្ថែម រសជាតិ ដ៏ ឆ្ងាញ់ ដល់ អាហារ របស់ អ្នក វា ក៏ សម្បូរ សារធាតុ ការ ការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ការពារជំងឺបេះដូង ព្រោះវា មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម ដោយសារ កូឡេស្តេរ៉ុលដូច្នេះវាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាម បេះដូងបានច្រើន ។ ប្រេង ពោត ក៏ការពារ ជំងឺ ស្លេកស្លាំង ៖ ជួយការពារជំងឺ ខ្វះគោលិកាឈាមក្រហមដែលបង្ក ឡើងដោយកង្វះ វីតាមីនផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook