Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋបាលរាជធានីភ្នំពេញពង្រឹងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ ឱ្យបានល្អ

រដ្ឋបាលរាជធានីភ្នំពេញពង្រឹងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ឱ្យបានល្អ ដើម្បីធានាឱ្យព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅដោយរលូនមាន សណ្តាប់ធ្នាប់ល្អរបៀបរៀបរយ និងមានសុវត្ថិភាព។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ ចាត់កងកម្លាំង និងប្រជាពលរដ្ឋចូលរួម ក្នុងពិធីបើក-បិទការប្រកួតកីទ្បាជាតិ លើកទី៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងបានជំរុញឱ្យមន្ទីរសាធាណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌជ្រោយចង្វាត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ឱ្យបានល្អតាមតម្រាយផ្លូវទៅ ដល់កន្លែងប្រារព្ធពិធី គឺពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីឱ្យទីតំាងនោះមានសោភ័ណភាពស្រស់ស្អាត។

បន្ថែមពីនោះទៀតកងកម្លាំងចម្រុះត្រូវរៀបចំផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅកន្លែងប្រារព្ធពិធី សម្រួលចរាចរណ៍នៅតាមតម្រាយផ្លូវនានា ឆ្ពោះទៅកន្លែងប្រារព្ធពិធី ដើម្បីឱ្យគណៈប្រតិភូកីឡា ថ្នាក់ដឹកនាំនិងសាធារណជនចូលរួមប្រកបដោយភាពងាយស្រួល ។

លោកបានបន្តថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ មានសារសំខាន់ណាស់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមគោលដៅសំខាន់ៗ ដូចជា ផ្តល់ឱកាសដល់អត្ដពលិកជាតិ បានវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀម លក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ បានអនុវត្តជាក់ស្តែង ទទួលបានចំណេះដឹង និងបទពិសោធន៍។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ នឹងត្រូវធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា និងពិធីបិទនៅថ្ងៃទី៣០ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយនឹងមានសាធារណជនសិស្សនិស្សិតចូលរួមជាង៤ម៉ឺននាក់។

បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់ ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា ហើយក៏មាន ៧ប្រភេទកីឡាប៉ារ៉ាឡាំពិក ៤៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣នេះដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook