Connect with us

កងកម្លាំងប្រដាប់អាវុធ

មន្រ្តី គ.ជ.ប ទទួលបានការបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

មន្រ្តីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ គ.ជ.ប ត្រូវបានបណ្តុះបណ្តាលស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសិក្ខាសាលាស្តីពីការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS ជូនដល់មន្ត្រីទីស្តីការ គ.ជ.ប រយៈពេលមួយថ្ងៃ រៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃគ.ជ.ប សហការជាមួយ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទបញ្ចប់នារសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប នៅសណ្ឋាគារ សាន់នី ខេត្តកំពត ។

ឯកឧត្តម ឆាយ សុផាន់ណា បានមានប្រសាសន៍ ការរៀបចំឱ្យមានសិក្ខាសាលា ស្តីពី ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS នេះឡើង គឺពិតជាមានសារសំខាន់ណាស់ព្រោះបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះដើម្បីកសាង និងពង្រឹងសម្ថភាពដល់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចេះរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS វាជារឿងចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូច្នេះសិក្ខាកាមដែលបានឆ្លងកាត់ការរៀនសូត្រថ្ងៃនេះសូមយកចិត្តទុកដាក់អនុវត្ត ការងារឱ្យបានល្អ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បានសហការរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការកែលម្អ និងពង្រឹងនូវការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាបន្តបន្ទាប់រហូតដល់សម្រេចបាននូវកិច្ចការរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធ SARMIS ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook