Connect with us

ព័ត៌មានទាន់ហេតុការណ៍

មីស៊ីល១គ្រាប់ធ្លាក់ក្នុងទឹកដីប៉ូឡូញដែលជាសមាជិករបស់ខ្លួនតើអង្គការណាតូ នឹងធ្វើម្តេចដែរ!

រដ្ឋាភិបាលប៉ូឡូញ​បាន​បញ្ជាឲ្យ​យោធា​របស់​ខ្លួនប្រុងជើងការខ្ពស់ ហើយ​កំពុង​ពិភាក្សា​ថា​តើ​ត្រូវយក​មាត្រា ៤ របស់​អង្គការ​ណាតូ មកប្រើ​ដែរ​ឬ​ទេ​   ហើយរដ្ឋាភិបាលកំពុង​តែ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការធ្លាក់មីស៊ីល១គ្រាប់​​នៅ​ភូមិ​មួយ​ក្បែរ​ព្រំដែន​ជាប់​អ៊ុយក្រែន ដែលទី​ក្រុង​កៀវ​បានស្តី​បន្ទោសទៅលើ​ទីក្រុងមួស្គួ។

មាត្រា ៤ គឺជាយន្តការមួយដែលនឹងត្រូវលើកយកមក ក្នុងករណីសមាជិកណាតូណាមួយ មានអារម្មណ៍ថារងការគំរាមកំហែង។ វាតម្រូវឲ្យមានការពិគ្រោះយោបល់ជាមួយរដ្ឋជាសមាជិកចំនួន២៩ផ្សេងទៀត និងការសម្រេចចិត្តជាឯកច្ឆន្ទលើវិធីបន្ត។ វា​ខុស​ពី​មាត្រា​៥ ដែល​មាន​កាតព្វកិច្ចឲ្យ​ប្លុកនេះ ​ការពារ​សមាជិក​ដែល​រង​ការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ។

អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Mueller បានអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ កុំផ្សាយព័ត៌មានដែលមិនច្បាស់ ហើយនិយាយថា លោកនឹងមិនឆ្លើយសំណួរណាមួយបន្ថែមទៀតអំពីឧបទ្ទវហេតុនេះទេ រហូតដល់មានការជូនដំណឹងបន្ថែម។

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សមាជិកទាំង៣០របស់ប្លុកនេះ កំពុងពិគ្រោះយោបល់ អំពីឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ ហើយការពិតនឹងត្រូវបានលាតត្រដាង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook