Connect with us

កងកម្លាំងប្រដាប់អាវុធ

ជំនួយចិន នឹងជួយពង្រឹងវិស័យសុខាភិបាលនៅខេត្តព្រះសីហនុកាន់តែល្អប្រសើរ

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងទីតាំងត្រៀមបម្រុងសម្រាប់ការសាងសង់អគារថ្មីមួយ ក្រោមជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា អគារដែលគ្រោងនឹងសាងសង់ថ្មីនេះ នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសមត្ថភាព ក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តនៅជុំវិញផងដែរ។ អគារថ្មីនេះ នឹងសាងសង់នៅលើផ្ទៃដី ៨៣៧៧ម៉ែត្រការ៉េ ក្នុងទំហំអគារសរុប ១៤,០០០ម៉ែត្រការ៉េ និងមានចំណុះគ្រែសរុប ចំនួន២០០គ្រែ រួមមានផ្នែក៖ សង្គ្រោះបន្ទាន់, ពិនិត្យជំងឺក្រៅ, វេជ្ជសាស្រ្ត, វះកាត់, បច្ចេកវិទ្យាវេជ្ជសាស្រ្ត, ផ្នែកសម្រាកពេទ្យ និងផ្នែកភ័ស្តុភារនិងគាំទ្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook