Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តស្តារហេដ្ឋារចនាសម័្ពន្ធដែលខូចខាតដោយជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តស្តារហេដ្ឋារចនាសម័្ពន្ធដែលខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋប្រចាំថ្ងៃឱ្យកាន់តែងាយស្រួលជាងមុន។

ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថាបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្ត-រាជធា នី ដែលរងគ្រោះដោយទឹក ជំនន់ធ្វើឱ្យប៉ះពាល់វិស័យជាច្រើន។ឯកឧត្តមបញ្ជាក់ថា រាល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងផ្លូវថ្នល់សុទ្ធ តែទទួល ផលប៉ះពាល់ហើយធ្ងន់ធ្ងរជាងគេដូច្នេះត្រូវតែជួសជុលស្តារឡើងវិញ ក្រោយទឹក ស្រក។

ឯកឧត្តមបានបន្តថាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានពន្លឿនជួសជុល និងស្តារឡើងវិញដើម្បីសម្រួលឱ្យបងប្អូន បានធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ហើយពិសេសជាងនេះទៀតនោះ គឺប្អូនៗក្មួយៗសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនបងប្អូនឈឺ ថ្កាត់យប់ព្រលប់ អាចទៅមន្ទីរ ពេទ្យបានទាន់ពេលវេលា ។

«អាជ្ញាធរខេត្តបានចាប់ផ្តើមស្តារហេដ្ឋារចនា សម័្ពន្ធ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង យើងបានរៀបចំស្តារបណ្តើរៗហើយ ដែលក្នុងខេត្តមានលទ្ធ ភាពធ្វើខេត្តនឹងដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្តនេះ។
ឯកឧត្តមបានបញ្ជាក់ថា រាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមាន ការគិតគូរខ្ពស់ ចំពោះការធ្វើ ដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និងរួម ចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ។មន្ទីរសាធារ ណការនិងដឹកជញ្ជូនមន្ទីរអភិវឌ្ឍន៍ជនបទរួមសហការជាមួយអាជ្ញាធរដែនដីត្រូវបន្តការយកចិត្តទុកដាក់ពិនិត្យ មើលផ្លូវថ្នល់ដែលរងការខូច ខាតត្រូវប្រញាប់ប្រញាល់ធ្វើការជួសជុល ឡើងវិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ ។

សូមបញ្ជាក់ថា នៅក្នុងខេត្ត បន្ទាយមានជ័យ មានចំនួន៩ ក្រុងស្រុកដែលរងផលប៉ះ ពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះក្រុងស្រុកដែលរងខូចខាតផលប៉ះពាល់ផ្លូវថ្នល់ខ្លាំង មានចំនួន៦ក្រុងស្រុក មាន ស្រុកភ្នំស្រុក . ស្រុកព្រះនេត្រព្រះ .ស្រុកមង្គល បូរី .ក្រុងសេរីសោភ័ណ .ស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook