Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកហ្សេឡេនស្គីថា៖អ៊ុយក្រែនចង់បានសន្តិភាព តែមិនមែនជាសន្តិភាពនៅក្នុងតម្លៃណាក៏បាននោះទេ

 

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ក្លាយ​ជា​ប្រធានបទរឿងមួយ​ដ៏ក្តៅនៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ ដែលបានរៀបចំឡើង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រមុខ​ការទូត​រុស្ស៊ី​លោក​ស៊ែរហ្កី ឡាវរ៉ូហ្វ​ដែល​បាន​ទៅ​ចូលរួម​នៅ​

ក្នុង​កិច្ចប្រជុំកំពូល G២០ បាន​ថ្លែង​ថា លក្ខខណ្ឌ​ដែល​អ៊ុយក្រែន​បាន​ស្នើ​ដើម្បី​ផ្តើម​កិច្ចចរចា​ឈាន​ទៅ​បញ្ចប់​សង្រ្គាម​ជា​លក្ខខណ្ឌ​មិន​ប្រាកដនិយម។

គួរ​បញ្ជាក់​ថា អ៊ុយក្រែន​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​អ៊ុយក្រែន និង​ការ​ត្រឡប់​មកវិញ​នូវ​បូរណៈភាព​ទឹកដី​ទាំង​ស្រុង​របស់​អ៊ុយក្រែន។ ដោយឡែក លោក​ឡាវរ៉ូហ្វ​បាន​ចោទ​បស្ចិមប្រទេស​ពី​បទ​ធ្វើ​

សង្រ្គាមលាក់មុខ​ប្រឆាំង​រុស្ស៊ី​ដោយ​យក​អ៊ុយក្រែន​ធ្វើ​ជា​កូន​អុក។ ខណៈ​ដែល​រុស្ស៊ី​បាន​ចូលរួម​ផ្ទាល់​នៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ អ៊ុយក្រែន​បាន​ចូលរួម​ពី​ចម្ងាយ​តាម​រយៈ​អន្តរាគមន៍​របស់​ប្រធានាធិបតី​លោក​

ហ្សេឡេនស្គី។ នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ លោក​ហ្សេឡេស្គី​បាន​បញ្ជាក់​ថា វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បិទបញ្ចប់​សង្រ្គាម​បំផ្លិចបំផ្លាញ​របស់​រុស្ស៊ី។ លោក​ហ្សេឡេនស្គី​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះដូរ​អ្នកទោស​ទាំង​អស់​រវាង​អ៊ុយ

ក្រែន និង​រុស្ស៊ី។ ហើយអ៊ុយក្រែន​ចង់​បាន​សន្តិភាព តែ​មិនមែន​ជា​សន្តិភាព​នៅ​ក្នុង​តម្លៃ​ណា​ក៏​បាន​នោះ​ឡើយ។

« យើង​ចង់​ឲ្យ​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​បិទបញ្ចប់​នៅ​ក្នុង​ភាព​យុត្តិធម៌ នៅ​ក្នុង​ក្របខណ្ឌ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ។ អ៊ុយក្រែន​មិន​គួរ​ត្រូវ​បាន​គេ​ស្នើ​សុំ​ឱ្យ​សម្របសម្រួល ឬ​ធ្វើ​

សម្បទាន​ជាមួយ​មនសិការ ជាមួយ​អធិបតេយ្យភាព ជាមួយ​ទឹកដី និង​ជាមួយ​ឯករាជ្យភាព​របស់​ខ្លួន​ឡើយ។ យើង​គោរព​ច្បាប់ ហើយ​ប្រជាជន​របស់​យើង​ជា​ប្រជាជន​ដែល​ប្រកាន់​ពាក្យ​សម្តី។

អ៊ុយក្រែន​តែងតែ​ជា​អ្នក​នំា​មុខ​គេនៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​រក្សា​សន្តិភាព ហើយ​ពិភពលោក​បាន​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​រឿង​នេះ។ ហើយ​បើ​រុស្ស៊ី​បញ្ជាក់​ថា​ខ្លួន​នឹង​បិទបញ្ចប់​សង្រ្គាម​មួយ​នេះ រុស្ស៊ី​ត្រូវ​តែ​បង្ហាញ​តាម​

រយៈ​ទង្វើ​ជាប់ស្តែង​របស់​ខ្លួន។ តាម​មើល​ទៅ ប្រហែល​គ្មាន​អ្នក​ណា​ម្នាក់​អាចជឿ​លើ​អ្វី​ដែល​រុស្ស៊ី​និយាយ​នោះ​ទេ។ វា​នឹង​គ្មាន​កិច្ចព្រមព្រៀង​ក្រុង​មីនស្កិ៍​លើក​ទី៣ ឡើយ ព្រោះ​រុស្ស៊ី​ច្បាស់​ជា​រំលោភ​ភ្លាម​ក្រោយ​ពី​បាន​ចុះ​

ហត្ថលេខា។

ប្រសិន​បើ​គ្មាន​សកម្មភាព​ជាក់ស្តែង​ពី​ក្រុង​មូស្គូ​ក្នុង​ការ​ស្តារ​សន្តិភាពឡើង​វិញ​ទេ អ្វី​ដែល​រុស្ស៊ី​បាន​និយាយ​មាន​ន័យ​ថា រុស្ស៊ី​គ្រាន់​តែ​ចង់បញ្ឆោត​អស់លោក​ទាំង​អស់​គ្នា និង​ចង់​ដាក់​សង្រ្គាម​ពេល​នេះ​ឲ្យ​នៅ​ទ្រឹង​មួយ​

កន្លែង ខណៈ​ពេល​ដែល​រុស្ស៊ី​កំពុង​ប្រឈម​នឹង​បរាជ័យ​នៅ​លើ​សមរភូមិ »៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook