Connect with us

ព័ត៌មានជាតិ

ប្រជាកសិករត្អូញត្អែរ រឿងស្រូវធ្លាក់ថ្លៃ ធ្វើឲ្យក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសព័ត៌មាន អំពីវឌ្ឍនភាពក្នុងការណោះស្រាយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ ពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយ មានជ័យ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា៖ ក្រោយពីឯកឧត្តម ឌិត ទីណា រដ្ឋ មន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប ជា មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យមកដោះស្រាយបញ្ហាថ្លៃស្រូវរួចមក ថ្ងៃនេះ ក្រុមការងារបានមកដល់ខេត្តបាត់ដំបង បានជួបប្រជុំជាមួយអ្នកពាក់ព័ន្ធ និងជាពិសេសចុះ ជួបជាមួយបងប្អូនប្រជាកសិករ ។   ក្រោយពីបានចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកឧកញ្ញ៉ា ភូ ពុយ ជាអគ្គនាយកនៃ រោងម៉ាស៊ីនកិនស្រូវបៃតង បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ១០៤០រៀល/គីឡូក្រាម ចាប់ពីពេលនេះតទៅ ។ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាល ឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះតាមដាន ការអនុវត្តនេះដោយមិនឱ្យប្រជា កសិករយើងបាត់បងផលប្រយោជន៍ ដោយគ្មានមូលហេតុនោះឡើយ។

ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកធានាអនុវត្តគោលការនេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀត ៕  

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook