Connect with us

កងកម្លាំងប្រដាប់អាវុធ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នៅស្រុកសង្គមថ្មី

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តទៅក្នុងបរិវេណសាលាស្រុកសង្គមថ្មី ស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មីខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ទែន សារ៉ុម ប្រធានក្រុម ប្រឹក្សាខេត្តស្ដីទី ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានមតិបើកក្នុងឱកាសនោះ ឯកឧត្តម ទែន សារ៉ុម បានលើកឡើងថា វេទិកានាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានាដែលរាជ រដ្ឋាភិបាលបាន ខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទីរបស់គណៈអភិបាលខេត្ត និងតួនាទី របស់ក្រុមប្រឹក្សាខេត្តជូនដល់ប្រជាពលរដ្ឋ ឱ្យបានជ្រាបព្រមទាំងដើម្បីផ្ដល់ឱកាសជូនប្រជា ពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ នឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប រាល់តម្រូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅ ទាន់ពេលវេលា ក្នុងការ កែលម្អក្នុងសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជា ពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹង គោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុង វុទ្ធី បានជម្រាបជូនអំពី របាយការណ៍ សង្ខេបរបស់ រដ្ឋបាលខេត្តស្តីពីការ អភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ លើគ្រប់វិស័យចាប់ តាំងពីទីប្រជុំ ជនក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនោះរួមមានវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្ដល់ សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម ដែលទាំងនេះក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានគោល នយោបាយដឹកនាំច្បាស់ លាស់ប្រកបដោយគតិបណ្ឌិត។

អង្គវេទិកាផ្សព្វផ្សាយនាពេលនោះ ក៏មានការចូលរួមលើកឡើង អំពីសំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖បញ្ហាព្រំប្រទល់ បញ្ហាការកំណត់ព្រំដី តំបន់អភិរក្សបឹងពែ និងការស្នើសុំផ្លូវ និងបញ្ហាផ្សេងៗទៀត។

ជាចុងក្រោយអង្គវេទិកាផ្សព្វផ្សាយ បានស្រាយបំភ្លឺ និងសម្របសម្រួល ពីមន្រ្តីជំនាញ ពាក់ព័ន្ធនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងបានមួយចំនួន ហើយ មួយចំនួនទៀតដែលនៅសេសសល់ និងយកទៅធ្វើការប្រជុំពិភាក្សា និងដោះស្រាយនៅពេល ក្រោយដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដោយមិនទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោលឡើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook