Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជិត ៤០០លានដុល្លារក្នុងរយៈពេល១០ខែ តាមរយៈកៅស៊ូ ការនាំចេញឈើកៅស៊ូ

(ភ្នំពេញ) ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ ២០២២ចាប់ពីខែមករាដល់ខែតុលា កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ។របាយការណ៍ដែលចេញផ្សាយដល់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា គិតត្រឹមខែតុលា ប្រាក់ចំណូលសរុបនៃការនាំចេញកៅស៊ូ និងឈើកៅស៊ូមានចំនួន ៣៩៦.១៤០.៦៣៤ ដុល្លារ។បើនិយាយពីបរិមាណនាំចេញវិញ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៦៤,៩១៨ តោន ថយចុះចំនួន ១,៥៥២ តោន បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ ការ​នាំ​ចេញ​ឈើ​កៅស៊ូ​សម្រេច​បាន ១.៦៨៣ ម៉ែត្រ​គុប។តម្លៃលក់កៅស៊ូជាមធ្យមគិតត្រឹមខែតុលា ឆ្នាំ ២០២២ គឺ ១៤៨២ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ 181 ដុល្លារក្នុងមួយតោន ឬ ១១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ផ្ទៃដីផលិតកៅស៊ូសរុបមានចំនួន ៤០៤.៤០៤ ហិកតា ដែលក្នុងនោះ ៣១០.១៩៣ ហិកតាជាដំណាំកៅស៊ូ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook