ព័ត៌មានជាតិ កម្មវិធីចែករំលែកក្តីស្រឡាញ់ របស់មហាគ្រួសារ RF3 WORLD Cambodia Share Tweet រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ឆ្នាំ២០២០នេះ លោកអគ្គនាយក វណ្ណ សុភានោ និង លោកស្រី អគ្គនាយិកា ផាន់ ណារ៉ា ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំប្រត្តិប័ត សមាជិក និងបុគ្គលិកក្រុមហ៊ុន សហការជាមួយ សហព័ន្ធយុវជនស្រឡាញ់សន្តិភាព រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ហង្ស រ៉ាឌែ ក្រោមអធិបតីភាព លោកចៅហ្វាយខ័ណ្ឌរង នៅសាលាខណ្ឌព្រែកព្នៅ ដែលបាននាំយកអាវភ្លៀង អង្ករ ទឹកត្រី ត្រីខ និងថវិការមួយចំនួន ជួនដល់ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយកបានធ្វើការសំណេះសំណាលសួរសុខទុក្ខលោកចៅហ្វាយខណ្ឌរង និងមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជាច្រើន ហើយប្រជាពលរដ្ឋដែលបានទទួលអំណោយទាំងអស់ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា សហការី ក៏ដូចជាមហាគ្រួសារនៃក្រុមហ៊ុនអរអេហ្វស្រ៊ីវើល ដែលមានចិត្តមេត្តាករុណា ផ្តល់អំណោយដល់ពួកគាត់នៅពេលដែលពួកគាត់កំពុងមានការខ្វះខាតយ៉ាងខ្លាំងនោះ។ ពួកគាត់ក៏បានជូនពរដល់លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា ព្រមទាំងសហការីទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការ ព្រមទាំងសូមឲ្យក្រុមហ៊ុនកាន់តែទទួលបានជោគជ័យកាន់តែធំ ជានិច្ចនិរន្តតរៀងទៅ ៕ Post Views: 258 Related Topics: Up Next ផ្អែកលើភាពជោគជ័យដ៏ធំធេង ក្រុមហ៊ុនអរអេហ្វ៣វើលដ៏ បានបើកសម្ពោធការិយាល័យថ្មីមួយទៀត នៅក្នុងផ្សារទំនើបស្ទឹងមានជ័យជាន់ទី៣… Don't Miss សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរួមគ្នាជម្រុញឲ្យ កូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរ ទៅតាមអ្វីដែលខ្លួនបានសន្យា Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ8 hours ago សម្តេចពិជ័យសេនាទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប បន្តពង្រឹងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ ព័ត៌មានទាន់ហេតុការណ៍8 hours ago ឥណ្ឌូនេស៊ីស្វែងរកអ្នកវិនិយោគសម្រាប់គម្រោងកំដៅក្នុងផែនដីថ្មី ព័ត៌មានជាតិ8 hours ago សមាគមធនាគារចំនួន៣ សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា បើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្ដីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ8 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook