Connect with us

ព័ត៌មានជាតិ

អស្ចារ្យណាស់ក្រុមហ៊ុន អរអេហ្វស្រ៉ីវើល ម៉ាឃីតធីង ខេមបូឌា ឯ.ក ដឹកនាំសមាជិកតំណាងចែកចាយធ្វើដំណើរកំសាន្តទៅកាន់ប្រទេសវៀតណាម…..

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនាចុងឆ្នាំ 2022នេះ ក្រុមហ៊ុន អរអេហ្វស្រ៉ីវើល ម៉ាឃីតធីង ខេមបូឌា ឯ.ក បានដឹកនាំសមាជិកតំណាងចែកចាយជាច្រើននាក់ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសវៀតណាមរយៈពេល ៣ថ្ងៃ ២យប់ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ង៉ែត ទូច នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន អរអេហ្វស្រ៉ីវើល ម៉ាឃីតធីង ខេមបូឌា។

ដំណើរកំសាន្តទៅកាន់ប្រទេសវៀតណាមនាពេលនេះមានការដឹកនាំដោយផ្ទាល់ពីលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន អរអេហ្វស្រ៉ីវើល ម៉ាឃីតធីង ខេមបូឌា ឯ.ក និងលោកស្រី ផ៉ាន់ ណារ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

គោលបំណងនៃដំណើរកំសាន្តនេះរួមមាន: លើកទឹកចិត្តដល់សមាជិកនិងតំណាងចែកចាយដែលមានការប្រឹងប្រែងរហូតទទួលបានការឡើងតំណែងជាបន្តបន្ទាប់ និងដើម្បីទៅចូលរួមព្រឹត្តិការណ៍ Rf3 World ដ៏ធំនៅប្រទេសវៀតណាម។ លោកអគ្គនាយក វណ្ណ សុភានោ បានបញ្ជាក់បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសមាជិកដែលធ្លាប់បានចូលរួមធ្វើអាជីវកម្មជាមួយក្រុមហ៊ុននាពេលកន្លងមកមានការរីកចម្រើនយ៉ាងខ្លាំងរហូតមានឱកាសឡើងដំណែងនិងទទួលបានដំណើរកំសាន្តដូចក្នុងពេលនេះផងដែរ។ ក្រុមហ៊ុននៅតែបើកឱកាសយ៉ាងទូលំទូលាយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគជាមួយក្រុមហ៊ុន និងនិងចង់មានអាជីវកម្មមួយយ៉ាងពិតប្រាកដ៕ អត្ថបទដោយ: កែវ សារិទ្ធ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook