Connect with us

កងកម្លាំងប្រដាប់អាវុធ

សភាកម្ពុជា ឡាវ និងវៀតណាមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ សភាកម្ពុជា ឡាវ និងវៀតណាមប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឆ្ពោះទៅកម្រិតថ្មីមួយទៀតដើម្បីបញ្ជាក់ ពី«មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងយូរអង្វែង» នៃប្រទេសទាំងបី។
ក្នុងឱកាសនៃមហាសន្តិបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ ២០២២នៅរាជធានីភ្នំពេញ សម្តេចអគ្គពញាចក្រីហេង សំរិនប្រធានរដ្ឋសភាកម្ពុជា, ឯកឧត្តមបណ្ឌិត សាយសំភួន ភូមបីហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវ និង ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀត ណាម (CLV)បានចុះហត្ថលេខាសេចក្តីថ្លែងការួម ស្តីពី កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាមនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ាប្រធានគណៈកម្ម ការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា មាន ប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់សភា ប្រទេសទាំងបី និងប្រជាជនរបស់យើងទាំងបីក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាបីប្រទេស ឆ្ពោះទៅកម្រិតថ្មីមួយទៀត។

ឯកឧត្តមបន្តថា តាងនាមឱ្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យើងសូមគោរពចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ អស់ជាច្រើនជំនាន់របស់ប្រធានសភាទាំងបី ជាពិសេសចក្ខុវិស័យក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សភាទាំងបី ដើម្បីរក្សា និងការពារបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យនយោ បាយ វប្បធម៌ សេដ្ឋកិច្ច សន្តិសុខ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងបី។

ឯកឧត្តមបញ្ជាក់ និងទទួលស្គាល់នូវសមិទ្ធផលដ៏គួរជាទីស្ញប់ស្ញែងរបស់គណៈកម្មាធិការកិច្ចការបរទេសទាំងបី ព្រមទាំងគណៈកម្មាធិការ/គណៈកម្មការពាក់ព័ន្ធផ្សេងទៀត ដែលធ្វើការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV Developmentគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេសទាំងបីបានជួបប្រជុំគ្នាTriangle Area)ពីរដងរួចហើយ ដែលលើកទីមួយប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងលើកទីពីរនៅក្រុងសាប៉ា ប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ហើយបានអនុម័តកំណត់ ហេតុអង្គប្រជុំ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀត និងសេចក្តីព្រាងច្បាប់មាត្រា-១៨ ស្ដីពី «នីតិវិធី» សម្រាប់កិច្ចប្រជុំកំពូលសភា CLVដែលជាឧបសម្ព័ន្ធនៃសេចក្ដីថ្លែងការណ៍រួមនៅរាជធានីភ្នំពេញ ដើម្បីចុះហត្ថលេខាលើសេចក្ដីថ្លែងរួម ក៏ដូចជាអនុម័តច្បាប់នីតិវិធី នៃកិច្ចប្រជុំកំពូលCLV។

ឯកឧត្តមបាន រំលឹកផងដែរថា នៅខែកញ្ញា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេស CLV ។ ឥឡូវនេះសភាទាំងបីបានយល់ព្រមដំឡើងកម្រិតវេទិកាដែលមានស្រាប់នេះទៅជា «កិច្ចប្រជុំកំពូលសភា CLV» ដែលប្រធានសភាទាំងបីនឹងធ្វើជាប្រធាន និងសហប្រធាន។

ឯកឧត្តមបន្ថែមថា សភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសភា CLV លើកទីមួយ ក្នុងឆ្នាំ២០២៣ បន្តដោយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរ ដោយសភាពីរផ្សេងទៀត តាមរយៈការប្តូរវេនគ្នាជារៀងរាល់ពីរឆ្នាំម្ដង។ សម្រាប់មាគ៌ាឆ្ពោះទៅមុខ គណៈកម្មាធិការ/គណៈកម្មការកិច្ចការបរទេសទាំងបី នឹងទទួលខុសត្រូវ ក្នុងការសម្របសម្រួលដំណើរការប្រព្រឹត្តទៅនៃការរៀបចំកិច្ចប្រជុំកំពូលនេះ ខណៈដែលអគ្គលេខាធិការដ្ឋាន/ការិយាល័យនៃសភាទាំងបី ត្រូវចាត់វិធានការ និងខិតខំប្រឹងប្រែងអនុវត្តសកម្មភាព និងគោលបំណងនានា ដូចដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួម និងដោយស្របទៅតាមច្បាប់នៃនីតិវិធី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook