Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់ចេញយុទ្ធសាស្រ្ត៤ចំនុច សម្រាប់គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២

ខេត្តសៀមរាប៖ អាជ្ញាធរបានបើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)សម្រាប់គម្រោងកែលម្អស្ទឹងសៀមរាប ជំហាន២ នៅខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពី មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

បើតាមអាជ្ញាធរខេត្តបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពនូវចំណុចមួយចំនួនដូចខាងក្រោម៖

១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។

២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។

៣-ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និងប្រព័ន្ធលូរទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ជាមួយ មន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវតាមការគម្រោងស្តារស្ទឹងសៀមរាប របស់រាជរដ្ឋាភិបាល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook