មានការផ្ទុះអាចម៍ផ្កាយ នៅតំបន់ភាគនិរតីនៃប្រទេសន័រវេស នៅម៉ោង ប្រហែល៧ យប់ថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកាឆ្នាំ២០២២២ ជាលទ្ធផលធ្វើឱ្យមេឃភ្លឺក្នុងរយៈពេលខ្លី យោងតាមមនុស្សភាគច្រើន ពួកគេអាចមើលឃើញយ៉ាងច្បាស់នូវពន្លឺដែលភ្លឺពេញផ្ទៃមេឃ។

វាត្រូវបានគេរាយការណ៍ថា ជនជាតិន័រវេសជាច្រើននាក់មានការបារម្ភ ថា ដុំភ្លើងអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតក៏បានរាយការណ៍ ហេតុការណ៍ នេះ ទៅ ប៉ូលិស ជនជាតិន័រវេសម្នាក់បាននិយាយថា អ្វីៗក៏ភ្លឺឡើង ដូច្នេះ ហើយពួកគាត់គិតថា វា គឺជារថយន្តដែលមានថាមពលខ្ពស់។ ប៉ុន្តែមើលទៅលើមេឃឃើញភ្លើងពណ៌បៃតងដ៏ធំមួយរត់ពេញមេឃដោយ មានកន្ទុយពណ៌ ខៀវ វែង។
នេះប តាមវិទ្យាស្ថានឧតុនិយមន័រវេស អាចម៍ផ្កាយនេះគឺជាផ្នែកមួយនៃការធ្លាក់អាចម៍ផ្កាយប្រចាំឆ្នាំដែលគេស្គាល់ថាជា “Northern Torids” ដែលមិនចុះមកលើផែនដី។ ហើយវាឆេះទាំងស្រុងនៅក្នុងបរិយាកាស ប្រហែល ៦៥ គីឡូម៉ែត្រពីផែនដីពីលើសមុទ្រនៅជិតទីក្រុង Floro ។

ហើយអាចម៍ផ្កាយមួយនេះវាធ្វើដំណើរក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយវិនាទី។ ប៉ុន្តែអាចម៍ផ្កាយនេះ។ វាបានផ្លាស់ក្នុងល្បឿនរហូតដល់ ៦៥ គីឡូម៉ែត្រក្នុងមួយវិនាទី។ ដែលត្រូវបានគេចាត់ទុកថាជាអាចម៍ផ្កាយដ៏មានឥទ្ធិពល ជាមួយនឹងឈ្មោះហៅក្រៅ Meteor ផ្ទុះ ឬ Bolide។

លើសពីនេះទៀតអាចម៍ផ្កាយភាគច្រើនដែលធ្លាក់នឹងឆេះនៅក្នុងបរិយាកាស។ សម្រាប់អាចម៍ផ្កាយធំល្មមទៅដល់ផែនដី វាត្រូវបានគេប៉ាន់ស្មានថាមានប្រហែល 6,000 ក្បាលក្នុងមួយឆ្នាំ ប៉ុន្តែភាគច្រើននៃពួកវាធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ ឬតំបន់ដាច់ស្រយាលដែលគ្មាននរណាម្នាក់បានឃើញនោះទេ៕

