Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឆេះ​រោងចក្រ​មួយខ្នងនៅ​ចិន បានឆក់យកជីវិតមនុស្ស​ជិត៤០​នាក់ និង​២​នាក់បាត់​​​​ខ្លួន

​អគ្គិភ័យបាន​លេប​ត្របាក់​រោងចក្រ​មួយ​ខ្នង​នៅ​ភាគ​កណ្តាល​ប្រទេស​ចិនកាលពី​ថ្ងៃ​អង្គារ ទី ២២ វិ​ច្ឆ​កាឆ្នាំ២០២២ បណ្តាលឲ្យមាន​មនុស្ស​​៣៦​នាក់​បាន​ស្លា​ប់ និង ២​នាក់​បាន​បាត់​ខ្លួន​ ។​ នេះ​បើ​យោង​តាម​ការ​ចុះ​

ផ្សាយ​របស់​សារព័ត៌មាន​ Xinhua​។  ហើយអគ្គិភ័យ​បាន​ឆាបឆេះ​ឡើង​នៅ​ក្នុង​រោងចក្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Anyang City កាលពី​រសៀល​ថ្ងៃ​ចន្ទ​។

ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​បញ្ជូន​រថយន្ត​ ៦៣​គ្រឿង​ទៅ​កាន់​កន្លែង​កើតហេតុ  ទូរទស្សន៍​រដ្ឋ​ចិន CCTV ចុះ​ផ្សាយ​ថា ក្រៅពី​អ្នក​ស្លា​ប់ និង​បាត់​ខ្លួន មនុស្ស ២​នាក់​ហើយអ្នក​រង​របួស ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ

ពេទ្យ ភ្លាមៗ​   ដោយឡែកអាជ្ញាធរ​និយាយ​ថា ហើយជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បង្ក​អគ្គិភ័យ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។

សូម​បញ្ជាក់​ថា គ្រោះ​អកុសល​កើត​មាន​ជា​រឿយ​ៗ​នៅ​ក្នុង​ប្រទេស​ចិន​ដោយសារ​ស្តង់ដាមិនសូវមាន​សុវត្ថិភាព​ខ្ពស់និង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​ទទួល​បន្ទុក​  ហើយកាលពី​ខែមិថុនា មនុស្ស​ម្នាក់​បាន​ស្លា​​ប់ និង​

ម្នាក់​ទៀតបានរង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​រោងចក្រ​គីមី​មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង Shanghai​ ហើយកាលពីឆ្នាំមុនមនុស្ស ២៥​នាក់​បាន​ស្លា​ប់ បន្ទាប់​ពី​មានការ​ផ្ទុះ​ហ្គា​ស​នៅ​ទីក្រុង Shiyan ៕ (​ CNA)

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook