Connect with us

កងកម្លាំងប្រដាប់អាវុធ

សិស្សសាលាបឋមសិក្សាប្រពេជចង្វារ ឈ្វេងយល់ពីការកាត់បន្ថយភាពក្រីក្រតាមរយៈខ្សែភាពយន្តខ្លី

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាប្រពេជចង្វារ ស្ថិតនៅភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានរៀបចំកម្មវិធីចាក់ផ្សាយខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីវីរភាពរបស់មិត្តចិនក្នុងការចូលរួមចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ស្តីពីការចាកផុតពីភាពក្រីក្រនៅក្នុងប្រទេសចិនជូនដល់បណ្តាប្រទេសនានារួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម។

លើសពីនេះ ខ្សែភាពយន្តនេះក៏បានបង្ហាញនូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរងើបចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាពកាន់តែប្រសើរ និងការបង្កើតមុខរបរនានាដែលជាពិសេសគំនិតនវានុវត្តនៃការប្រកបអាជីវកម្មOnlineដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។

កុមារី នី ម៉ាណែត ជាសិស្សរៀនថ្នាក់ទី៦ បានស្ងើចសរសើរដល់វីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ដោយបាននិយាយថា «ខ្ញុំពេញចិត្តនឹងទឹកចិត្តនិងវីរភាពរបស់អ្នកគ្រូ ចាង គួយម៉ី ព្រោះអ្នកគ្រូបានលះបង់ច្រើនណាស់សម្រាប់ការសិក្សារបស់ក្មេងស្រីនៅជនបទ។ បើទោះបីជាសល់តែដង្ហើមចុងក្រោយ ក៏អ្នកគ្រូមិនលះបង់ការបង្រៀនសិស្សដែរ»។

ដោយឡែក កុមារា អាន រេវឌ្ឍន៍ ជាសិស្សថ្នាក់ទី៦ ដែលចូលចិត្តខាងបច្ចេកវិទ្យា បានពោលថា «ខ្ញុំជឿជាក់ថាបច្ចេកវិទ្យានឹងចូលរួមក្នុងការលើកកម្ពស់ជីវភាពឱ្យចាកផុតពីភាពក្រីក្រ ហើយបច្ចេកវិទ្យាអាចឱ្យពិភពលោកទាំងមូលរបស់យើងរស់នៅដូចជានៅក្នុងភូមិមួយដ៏ធំ»។

ក្រោយពីបានចំណាយពេលចំនួន២៩នាទី២៩វិនាទីទស្សនាខ្សែភាពយន្តខ្លីនេះ លោក ថាន់ សុខ នាយកសាលាបឋមសិក្សាប្រពេជចង្វារបានថ្លែងអំណរគុណដល់មិត្តចិនដែលបានបើកចំហបេះដូងក្នុងការចូលរួមជួយអភិវឌ្ឍដល់បណ្តាប្រទេសនានាឱ្យចាកផុតពីភាពក្រីក្រ។ លោកបានរំលេចផងដែរថា កាលពីខែមីនា ឆ្នាំ២០២២ សិស្សានុសិស្សចំនួន៣៧០រូបនៅសាលាបឋមសិក្សាប្រពេជចង្វារ ទទួលបានអំណោយក្តីស្រឡាញ់ដែលរួមមានកាតាប សម្ភារៈសិក្សា និងកង់ ពីមូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook