Connect with us

ព័ត៌មានទាន់ហេតុការណ៍

៣ថ្ងៃកន្លងផុតទៅឥណ្ឌូនេស៊ី​បន្ត​ស្វែងរក​ជនរងគ្រោះដោយសាររញ្ជួយ​ដី និង​រកឃើញ​អ្នក​ស្លាប់​កើនឡើងដល់​២៦៨​នាក់

 

ក្រោយបី​ថ្ងៃកន្លងផុតទៅដោយសារ​រញ្ជួយ​ដី អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បង្កើន​ការងារ​ជួយ​សង្គ្រោះ​និង​ស្វែងរក​ដោយ​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​និង​អ្នកស្ម័គ្រចិត្ត​ទៅ​កាន់​តំបន់​រងគ្រោះ​ខ្លាំង​នៅ​​លើ​កោះ​ចា​វ៉ា​ដើម្បី​បន្ត​

ស្វែងរក​​ជនរងគ្រោះ​ដោយសារ​រញ្ជួយ​ដីកាលពីថ្ងៃចន្ទ ​ហើយរហូត​មកដល់ពេលនេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៦៨​នាក់​។​

ហើយមនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន តំបន់​ដាច់ស្រយាល​ខ្លះ​នៅតែ​មិន​អាច​ចូល​ទៅ​បាន និង​មនុស្ស​ជាង​១.០០០​នាក់​បាន​រងរបួស​ពី​រញ្ជួយ​ដី​កំលាំង​៥,៦​រិ​ច្ឆ​ទ័​រកាលពីថ្ងៃចន្ទ នៅពេល​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​​

កើនឡើង​។​ហើយ​មន្ទីរពេទ្យ​នានានៅក្បែរ​ស្នូល​រញ្ជួយ​ដី​ពោរពេញ​ដោយ​អ្នករងរបួស​។​

​ទាហាន​ជាង​១២.០០០​នាក់​ត្រូវបាន​បញ្ជូន​ចេញ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បង្កើន​ការងារ​ស្វែងរក​ជនរងគ្រោះ​បន្ថែម​លើ​កងកម្លាំង​ប៉ូលីស​២.០០០​នាក់​ដែល​កំពុង​ជួយ​ក្រុម​ទៅ​ពី​ទីភ្នាក់ងារ​ជួយសង្គ្រោះ​និង​អ្នកស្ម័​​គ្រ​ចិត្ត

នៅពេល​ជំនួយ​បាន​ទៅ​ដល់​មនុស្ស​រាប់ពាន់​នាក់​ដែល​បាត់បង់​ផ្ទះសម្បែង​និង​កំពុង​រស់នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​។​

​ទូរទស្សន៍​បាន​បង្ហាញ​ប៉ូលិស ទាហាន​និង​បុគ្គលិក​ជួយសង្គ្រោះ​ប្រើ​ឧបករណ៍​បុក​ទម្លុះ​ថ្ម រណា​និង​ពេលខ្លះ​ប្រើដៃទទេ​ឬ​ឧបករណ៍​ក្នុង​កសិដ្ឋាន​ជីក​កាយ​រក​ជនរងគ្រោះដែលស្ថិត​នៅក្រោមអាគារដួលរលំបាក់បែក

កន្លែង​ដែល​ភក់ ថ្ម​និង​ដើមឈើ​ទម្ងន់​រាប់​តោន​គ្រប​លើ​ភូមិ​ដោយសារ​ការបា​ក់ដី​។​

​ប៉ូលិស ទាហាន​និង​បុគ្គលិក​ជួយសង្គ្រោះ​រួម​ជាមួយ​អ្នកស្រុក ជីក​កាយ​លើក​គំនរ​បាក់បែក​និង​គំនរ​ដី​បាក់​ដើម្បី​រក​ជនរងគ្រោះ​នៅ​បី​ថ្ងៃ​ក្រោយ​រញ្ជួយ​ដី​នៅ​លើ​កោះ​ចា​វ៉ា​​ត្រឹម​ថ្ងៃ​ពុធ អាជ្ញាធរ​ហាក់​ផ្តោតតែ​ការស្វែងរក​

តែ​សាកសព និង​សង្ឃឹម​តិច​ថា​នឹង​អាច​រកឃើញ​អ្នក​នៅ​មាន​ជីវិត​។​នៅ​តំបន់​រងគ្រោះ​ខ្លាំង​ជា​ច្រើន ទឹក ស្បៀង ភួយ ជម្រក​តង់​និង​ថ្នាំពេទ្យ​ត្រូវបាន​ដឹក​​តាម​ឡាន​ទៅ​ចែក​អោយ​អ្នក​នៅ​មាន​ជីវិត​ពី​គ្រោះធម្មជាតិ​

នេះ​ហើយ​បុគ្គលិក​យោធា​ជា​អ្នក​ដឹកជញ្ជូន អ្នកស្ម័គ្រចិត្ត​និង​អ្នក​ជួយ​សង្គ្រោះ​បាន​ដំឡើង​ជម្រក​បណ្តោះអាសន្ន​សំរាប់​អ្នក​បាត់បង់​ផ្ទះ​​សម្បែង​នៅ​ភូមិ​ជា​ច្រើន​ក្នុងស្រុកឆន់​ហ្សួ​រ ដែល​មាន​ផ្ទុះ​ជាង​២២.០០០​ត្រូវបាន​

បំផ្លាញ​ដោយ​រញ្ជួយ​ដី​។​

​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​ទៅ​មើល​ស្ថានភាព​ប្រជាជន​នៅ​ឆន់​ហ្សួ​រ​និង​បាន​សន្យា​ធ្វើ​ការកសាង​ហេដ្ឋារចនាសម្ពន្ធ​ឡើងវិញ​ព្រមទាំង​ផ្តល់​ជំនួយ​រដ្ឋាភិបាល​ចំនួន​៥០​លាន​រូពៀ​(៣.១៨០​ដុល្លារ​)​ដល់​

គ្រួសា​រណា​ដែល​ខូចខាត​ផ្ទះ​ដោយ​រញ្ជួយ​ដី​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook