Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចក្រភពអង់គ្លេសកំពុងស៊ើបអង្កេតលើការគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Apple និង Google

(បរទេស)៖ បន្ទាប់ពីបានឮការត្អូញត្អែររបស់អ្នកប្រើប្រាស់ជាងកន្លះឆ្នាំកន្លងមកនេះ ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសបានចាប់ផ្តើមបើកការស៊ើបអង្កេតស៊ីជម្រៅទៅលើការគ្របដណ្តប់ទីផ្សារនៃកម្មវិធីស្មាតហ្វូន Apple និង Google  ។ហើយពេលនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើននៅតាមបណ្តាប្រទេសមួយចំនួនកាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ។អជ្ញាធរប្រកួតប្រជែងទីផ្សារ (CMA) បានប្រកាសបង្ហាញនៅថ្ងៃអង្គារថា ជាការឆ្លើយតបទៅនឹងបញ្ហារបស់អ្នកប្រើប្រាស់កាលពីខែមិថុនា ។ ពេលនេះយើងទទួលបាន«ការគាំទ្រយ៉ាងច្រើន» សម្រាប់ការស៊ើបអង្កេតអំពីរបៀបដែល Apple និង Google គ្រប់គ្រងទីផ្សារចក្រភពអង់គ្លេស រួមជាមួយនឹងរបៀបដែល Apple ដាក់កម្រិតលើការលេងហ្គេមនៅលើ Cloud តាមរយៈ App Store របស់ខ្លួន ។ជុំវិញការស៊ើបអង្កេតនេះ អ្នកស្រី សារ៉ា ខាឌែល      ( Sarah Cardell) នាយកប្រតិបត្តិគ្រប់គ្រងបណ្តោះអាសន្ននៃ CMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ម្ចាស់អាជីវកម្មចក្រភពអង់គ្លេស និង Developer ជាច្រើនបានត្អូញត្អែរបា្រប់យើងថា ពួកគេកំពុងតែមានអារម្មណ៍ថាត្រូវបានដាក់កំហិតយ៉ាងតឹងរឹងទៅលើការប្រើប្រាស់ Mobile Browser ដោយ Apple និង Google»។ក្នុងករណីនេះ អ្នកស្រី Cardell បានបន្ថែមទៀត ថា «យើងនឹងដាក់ការស៊ើបអង្កេតយ៉ាងតឹងរឹង ថាតើការព្រួយបារម្មណ៍ដែលយើងបានឮ ពិតជាសមហេតុផលដែរឬទេ ប្រសិន បើវាដូចទៅនឹងការលើកឡើងរបស់អ្នកប្រើប្រាស់ដូច្នេះមែន ទាំង Google និង Apple នឹងត្រូវបានកំណត់ជំហានដើម្បីកែលម្អវិស័យ «Browser Engine» នៅក្នុងចក្រភពអង់គ្លេសទាំងស្រុង»។

យ៉ាងណាបន្ទាប់ពីចេញព័ត៌មាននេះភ្លាមខាង Apple បានអះអាងថា ខ្លួននឹងចូលរួមសហការ «ជាមួយ CMA ដើម្បីពន្យល់ពីរបៀបដែលខ្លួនដំណើរការ រួមជាមួយនឹងការធានាឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់»។ សូមបញ្ជាក់ថា៖ ដោយឡែកភាគីខាង Google វិញហាក់មិនគាំទ្រនោះទេ ដោយប្រកែកថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនពិតជាបានបំពេញនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើនតាមរយៈពេល Platform ផ្សេងៗនៅលើទូរស័ព្ទដៃ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook