(បាត់ដំបង)៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធក្នុងស្រុកសំពៅលូន បានធ្វើការស្ទាក់ចាប់បានរថយន្តហាយលែនឌ័រមួយគ្រឿងខណ:កំពុងចរាចរដោយដឹកផ្ទុកមនុស្សពេញ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅព្រឹក ថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខណ:ដែលកម្លាំងសមត្ថកិច្ចកំពុងឈរជើងល្បាតនិងដាក់ការត្រួតពិនិត្យនៅក្នុងភូមិសាស្ត្រខាងលើ ។

ហើយរថយន្តមួយគ្រឿងដែលត្រូវបានសមត្ថកិច្ចឃាត់បានម៉ាកហាយលែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 3654 ជាមួយនឹងពលករខ្មែរចំនួន៧នាក់និងអ្នកបើកបរ០១នាក់ ក្រោយពីពួកគេលួចធ្វើដំណើរកាត់ព្រៃឆ្លងដែនមកពីប្រទេសថៃទាំងអស់ដោយពុំបានធ្វើចិត្តាឡីស័ក្ដ។
លោកអធិការដដែលបានបញ្ជាក់ថា បន្ទាប់ពីឃាត់សួរនាំពួកគេរួចពលករខ្មែរទាំង០៧នាក រួមហ្នឹងតៃកុងឡានម្នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំពៅលូនបញ្ជូនទៅទីតាំងធ្វើចត្តាឡីស័ករួចរាល់ផងដែរ ៕