ព័ត៌មានទាន់ហេតុការណ៍ បែលហ្ស៊ិកនិងហូឡង់ផ្ទុះកុបកម្មក្រោយម៉ារ៉ុកឈ្នះនៅវើលខាប់(វីដេអូ) Share Tweet កាលពីថ្ងៃអាទិត្យទីខែ២៧វិច្ឆិកាឆ្នាំ២០២២កុបកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរបស់បែលហ្ស៊ិកនិងហូឡង់ បន្ទាប់ពីជ័យជម្នះ ២-០ធ្វើមានការខកចិត្តរបស់ម៉ារ៉ុកលើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍វើលខាប់ ប៉ូលិសបានធ្វើការឃាត់ខ្លួនមនុស្សរាប់សិបនាក់ បន្ទាប់ពីពួកគេបានបាញ់ទឹកនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សនៅទីក្រុងព្រុចសែល និងប្រាំបីនាក់ទៀតនៅក្នុងទីក្រុងអានវើប (Antwerp) ភាគខាងជើង។ ហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួសនៅក្នុងទីក្រុងកំពង់ផែរ៉ូតធឺដាម (Rotterdam) ប្រទេសហូឡង់។ គិតត្រឹមយប់ថ្ងៃអាទិត្យភាពស្ងប់ស្ងាត់មិនស្រណុកចិត្តបានវិលត្រឡប់មកទីក្រុងដែលកើត មានអំពើហិង្សាដោយភាគច្រើន។ ក្រុមកុបកម្មបានលើកឡានក្រឡាប់ផ្កាប់ផ្ងារួចដុតចោល ដុតម៉ូតូអគ្គិសនី និងគប់ដុំថ្មដាក់រថយន្ត។ លោកស្រី អ៊ីលសេ វ៉ាន់ ដេ គីរី (Ilse Van de Keere)អ្នកនាំពាក្យប៉ូលិសទីក្រុងព្រុចសែល បាននិយាយថា ប៉ូលិស បានសម្រុកចូល បន្ទាប់ពីមនុស្សម្នាក់បានរងរបួសផ្ទៃមុខ។ លោក ហ្វីលីព ក្លូស (Philippe Close) អភិបាលក្រុងព្រុចសែល បានជំរុញឱ្យប្រជាជននៅឆ្ងាយពីកណ្តាលក្រុង ហើយនិយាយថាអាជ្ញាធរកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។ សូម្បី តែផ្លូវរថភ្លើងក្រោមដីនិងរថភ្លើងលើដីគោកក៏ត្រូវរំខានដោយសារបទបញ្ជារបស់ប៉ូលិសដែរ។ លោកក្លូសបាននិយាយថា “អ្នកទាំងនោះមិនមែនជាអ្នកគាំទ្រទេ ពួកគេជាកុបករ។ អ្នកគាំទ្រម៉ារ៉ុកនៅទីនោះដើម្បីអបអរសាទរ”។ ក៏មានការរំខាននៅក្នុងទីក្រុងអានវើបនិងទីក្រុងលីច (Liege) ផងដែរ។ រដ្ឋមន្ត្រីមហាផ្ទៃបែលហ្ស៊ិក លោកស្រី អានណេលីស វើលីនដិន (Annelies Verlinden) បាននិយាយថា”សោកស្ដាយដែលឃើញរបៀបដែលបុគ្គលមួយចំនួនបំពានស្ថានភាពដើម្បីប្រព្រឹត្តរឿងកម្រោលចូល”។ ប៉ូលិសនៅក្នុងប្រទេសហូឡង់ដែលនៅជិតខាងបាននិយាយថា អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងកំពង់ផែរ៉ូតធឺដាម ដោយក្រុមមន្ត្រីបង្ក្រាបកុបកម្មបានព្យាយាមបំបែកក្រុមអ្នកគាំទ្របាល់ទាត់ចំនួន ៥០០ នាក់ ដែលគប់កាំជ្រួចនិងកញ្ចក់ដាក់ប៉ូលិស។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ពីកោលាហលនៅក្នុងរដ្ឋធានីអាំស្ទើដាំនិងទីក្រុងឡាអេផងដែរ៕ Post Views: 63 Related Topics: Up Next ស្នងការរងនគរបាលខេត្តសៀមរាប ឱ្យសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម Don't Miss មេដឹកនាំកូរ៉េខាងជើងបាននិយាយ ថា គោលដៅចុងក្រោយ របស់ទីក្រុងព្យុងយ៉ាង គឺ កងកម្លាំងនុយក្លេអ៊ែរខ្លាំងបំផុតក្នុងពិភពលោក Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ15 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook