ព័ត៌មានជាតិ សម័យប្រជុំលើកទី៨ នៃរដ្ឋសភាជាតិអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសំរាប់ឆ្នាំ២០២៣ Share Tweet (ភ្នំពេញ)៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសម័យប្រជុំពេញអង្គលើកទី៨ នៃរដ្ឋសភាជាតិកម្ពុជា បានធ្វើការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៣។នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ បានថ្លែងបទអន្តរាគមន៍ ដោយបានកោតសរសើរ ចំពោះសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ទាំងលើសមរភូមិប្រឆាំងនឹងការឆ្លងរាលដាល ព្រមទាំងការគិតគូរដល់សុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំឭកឡើងវិញពី មហាចលនាសាមគ្គីរបស់ប្រជាជាតិកម្ពុ ជា ទាំងមូល ដែលរួមមាន៖ អង្គព្រះមហាក្សត្រជាទីសក្ការៈខ្ពស់បំផុតផងដែរ ក្នុងការចូលរួមយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ទទួលបានជោគជ័យនៃការគ្រប់គ្រងសភាពការណ៍ប្រកបដោយភាពម្ចាស់ការ ហើយថែមទាំង បានអនុញ្ញាតឱ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលថ្នាក់តំបន់រួមមានៈ មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលទទួលបានលទ្ធផលយ៉ាងត្រ ចះត្រចង់ ។ បទអន្តរាគមន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពដ៏ប៉ិនប្រសប់របស់ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការថែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យយើងអាចឆ្លងផុតពីវិបត្តិ ដែលជាវិញ្ញាសារដ៏លំបាកបំផុតពុំធ្លាប់មានសម្រាប់កម្ពុជា ។ សូមបញ្ជាក់ថាៈ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណសារជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើការសម្រេចដ៏ត្រឹមត្រូវក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៨ លទ្ធផលនៃការបោះឆ្នោតបានបញ្ជាក់យ៉ាងច្បាស់ពីធម្មានុរូប នៃរាជរដ្ឋាភិ បាលដែលដឹកនាំដោយគណបក្សប្រជាជន ដែលទទួលបានការគាំទ្រពីម្ចាស់ឆ្នោត ៕ Post Views: 48 Related Topics: Up Next អណ្តើកហ្លួងដ៏កម្រដែលមានស្ណូកខាងលើប្រេះស្រាំធ្ងន់ធ្ងរ ត្រូវបានជួយសង្គ្រោះ Don't Miss NATO បង្កើនជំនួយដល់អ៊ុយក្រែន រុស្ស៊ី ព្រមានមិនឲ្យបញ្ជូន « ប៉ាទ្រីយ៉ូត »(មានវីដេអូ) Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍6 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍17 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានទាន់ហេតុការណ៍26 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook