Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទីក្រុងប៉េកាំងបាន​បាញ់​បង្ហោះ​យានអវកាស Shenzhou-១៥​ជោគជ័យដើម្បីប្តូរ​វេន​អវកាសយានិក​នៅក្នុង​គន្លង​តា​រាវិថី​ជា​លើកដំបូង​

កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២៩ខែ​វិច្ឆិកាឆ្នាំ២០២២ ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​សិនចូ​វ​-១៥( Shenzhou-15)​ដោយ​អវកាសយានិក​បី​នាក់​នៅលើ​នោះ​ត្រូវ​ជួប​ជាមួយ​សហការី​​របស់​ពួកគេ​បី​នាក់​នៅ​លើ​ស្ថានីយ​
អវកាស​របស់​ប្រទេស និង​ធ្វើ​ការប្រគល់​ការងារ​។​​យាន​អវកាស ដែល​ស្ថិត​នៅលើ​រ៉ុក្កែត​ដឹកជញ្ជូន​ឡង​ម៉ាច​-2F Y15( Long March-2F Y15) បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ជីវ​ក្វាន់

(Jiuquan)​នៅ​ភាគ​ពាយ​ព្យ​​ប្រទេស​ចិន​នៅ​ម៉ោង ១១៖០៨ យប់ (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អវកាស​ចិន (CMSA) ។​

​ប្រហែល ១០ នាទី​បន្ទាប់​ពី​ការបាញ់​បង្ហោះ យាន Shenzhou-15 បាន​បំបែក​ចេញពី​រ៉ុក្កែត​ហើយ​ចូលទៅ​ក្នុង​គន្លង​ដែល​បាន​កំណត់​របស់​វា​។ CMSA បាន​ប្រកាស​ថា​សមាជិក​អវកាសយានិក​មាន​​ស្ថានភាព​ល្អ​ធម្មតា

ហើយ​ការបាញ់​បង្ហោះ​គឺ​ជោគជ័យ​ពេញលេញ​។​

​បន្ទាប់​ពី​ចូល​ដល់​គន្លង​តារា​វិថី យាន​អវកាស Shenzhou-15 ចូលជួប​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​រហ័ស និង​ចត​ជាមួយនឹង​យាន​ទាំងអស់​នៃ​ស្ថានីយ​អវកាស​នៅ​ថ្ងៃ​ពុធ​នេះ។​

CMSA បាន​និយាយថា អវកាសយានិក​របស់​យាន Shenzhou-15 នឹង​ធ្វើ​ការប្តូរ​វេន​ក្នុង​គន្លង​តារាវិថី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អវកាស​របស់​ចិន​ជាមួយ​អវកាសយានិក​របស់​យាន Shenzhou-14 ដែល​ត្រូវបាន​

បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​កាលពី​ខែមិថុនា​។​

​ការប្តូរ​វេន​នេះ​អាច​ផ្ទៀងផ្ទាត់​លទ្ធភាព​នៃ​របៀប​ប្តូរ​វេន​គ្នា​ជា​ធម្មតា​ដែល​នឹង​អនុវត្ត​ជា​បន្តបន្ទាប់​តាម​ក្រោយ​ទៀត នេះ​បើ​យោង​តាម​លោក កៅ ស៊ូ (Gao Xu)​ជា​អ្នក​រចនា​យានអវកាស​ជាន់ខ្ពស់​​នៅ​បណ្ឌិត្យសភា​

បច្ចេកវិជ្ជា​អវកាស​ចិន​។​

​លោក ជី ឈី​មីង (Ji Qiming) ជំនួយការ​នាយក CMSA បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុងអំឡុង​បេសកកម្ម​របស់​ពួកគេ អវកាសយានិក​របស់​យាន Shenzhou-15 នឹង​ធ្វើ​ការសាកល្បង​

ដែល​ទាក់ទង​នឹង​ការ​ស្នាក់​នៅ​រយៈពេល​វែង​នៅក្នុង​ស្ថានីយ​អវកាស​របស់​ចិន​នៅឯ​ស្ថានីយ​អវកាស​។​

​លោក​ជី​បាន​និយាយថា ក្រុម​អវកាសយានិក​ក៏​នឹង​ដោះ​សោ ដំឡើង និង​សាកល្បង​ទូ​ពិសោធន៍​វិទ្យាសាស្ត្រ​ចំនួន ១៥ និង​អនុវត្ត​ការពិសោធន៍ និង​ការ​ធ្វើតេស្តិ៍​ជាង ៤០ នៅក្នុង​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អវកាស​និង​

ការអនុវត្ត​ផ្ទាល់ វេជ្ជសាស្ត្រ​អវកាស និង​បច្ចេកវិជ្ជា​អវកាស​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook