Connect with us

ព័ត៌មានទាន់ហេតុការណ៍

SpaceX ទទួលបានមូលនិធិថ្មី ៨៥០លានដុល្លារ និងបានធ្វើឱ្យក្រុមហ៊ុនមួយនេះមានតម្លៃកើនឡើងដល់ ៧៤ពាន់លានដុល្លារ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រូវបានគេរាយការណ៍មកថា បានទទួលបាននូវប្រាក់មូលនិធិប្រមាណជា ៨៥០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់នាពេលអនាគត ហើយការទទួលបានប្រាក់មូលនិធិនេះ ក៏បានជំរុញឱ្យតម្លៃក្រុមហ៊ុន SpaceX កើន ដល់ ៧៤ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន CNBC បានចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា កាលពីសប្ដាហ៍មុននេះ SpaceX ទទួលបានមូលនិធិ ៨៥០លាន ដុល្លារអាមេរិក ដោយក្នុងនោះតម្លៃភាគហ៊ុនថ្មីរបស់ SpaceX គឺ ៤១៩.៩៩ដុល្លារក្នុងមួយហ៊ុន ជិតដល់ ៤២០ដុល្លារ ដែលជាតម្លៃ មួយ កំណត់ ដោយលោក Elon Musk កាលពីឆ្នាំ២០១៨។

តាមរយៈទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេមើលឃើញថា SpaceX អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើត នូវប្រព័ន្ធអ៊ីនធើណែត មួយដែលមានល្បឿនលឿនបំផុតសម្រាប់ប្រើប្រាស់ ជាពិសេសគឺអាចនឹងជួយឱ្យគម្រោងការនាំយក ឥវ៉ាន់ទៅកាន់ទីស្ថានីយអវកាស ឆាប់ ទទួល បានជោគជ័យ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook