(ភ្នំពេញ)៖ ក្រុមហ៊ុន Fluence បានធានាកិច្ចសន្យាទឹកឧស្សាហកម្មលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលជាដំណោះស្រាយ Niro box(នីរ៉ូប្រអប់) សម្រាប់ Kubon (Cam bodia) Biological Technology ដែលជាអ្នកផ្តល់សេវាព្យាបាលទឹកសំណល់ដែលមានមូល ដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
កិច្ចសន្យាមានតម្លៃ ៧០០.០០០ ដុល្លាអូស្រ្តាលី ស្មើនឹង ៤៦៥.615,៥០ ដុល្លាសហរដ្ឋអាមេរិក ប្រព័ន្ធ Reverse Osmosis នឹងផ្តល់ទឹកសុទ្ធចំនួន ១,២ លានលីត្រ ជារៀងរាល់ថ្ងៃ សម្រាប់តម្រូវការទាំងផ្នែកឧស្សាហកម្ម និងទឹកផឹកនៅរោងចក្រគូប៊ុន ក្បែរខេត្តព្រះសីហនុ ។
តាមការចេញផ្សាយបាននិយាយថា ក្រុមហ៊ុន Fluence នឹងត្រួតពិនិត្យការដំឡើង និងការដាក់ឱ្យដំណើរការ ដែលរំពឹងថានឹងប្រព្រឹត្តទៅនៅត្រីមាសខែមីនា ឆ្នាំ ២០២៣ ។
កាលពីខែតុលា ឆ្នាំ ២០២១ ក្រុមហ៊ុន Fluence Corporation បានឈ្នះកិច្ចសន្យាក្នុងការដេញថ្លៃចំនួន ៨.៥លានដុល្លារពីរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់កខ្វក់នៅខេត្តព្រះសីហនុ ។
ក្រុមហ៊ុនត្រូវដំឡើងម៉ាស៊ីនរ៉េអាក់ទ័រ ជីវហ្វីល ភ្នាសបីជាន់ (MABR) ចំនួន៩០ ដែលម៉ាស៊ីនរ៉េអាក់ទ័រ ជីវហ្វីល នីមួយៗមានរង្វង់ MABR បី ក្នុងការបង្កើតប៉មមួយ ពួកគេនឹងអាចសំអាតទឹកសំណល់កខ្វក់ សម្រាប់ឲ្យប្រជាពលរដ្ឋចំនួន១៦០.០០០ នាក់ ៕
