(ភ្នំពេញ) ៖ ការប្រឹងប្រែងរបស់ធនាគារជាតិកម្ពុជា ក្នុងការ ធ្វើស្ដង់ដាកូដ QR របស់ធនាគារតាមរយៈការអនុវត្តកូដ KHQR ទទួលបានការស្វាគមន៍ដោយ វិស័យហិរញ្ញវត្ថុជាមួយធនាគាផ្សេងៗបន្ថែមទៀតនៅក្នុងប្រព័ន្ធ KHQR ដែលបានដាក់សម្ពោធជាផ្លូវការកាលពីខែមិថុនា ។
គ្រប់ស្ថាប័នហិរញ្ញវត្ថុ គឺជាសមាជិកជាមួយប្រព័ន្ធបាគង និងត្រូវបានលើកទឹកចិត្តឱ្យអនុវត្តកូដ KHQR ខណៈប្រព័ន្ធនេះបានជួយដល់អាជីវកម្មផ្នែកឌីជីថល ដល់អតិថិជនពីធនាគារតាមរយៈ QR កូដ និងបង្កើនការទូទាត់ងាយស្រួលសម្រាប់អតិថិជន ។
ក្នុងនោះស្ថាប័នមួយចំនួន បានចូលរួមក្នុងប្រព័ន្ធរួចជាស្រេច និងមួយចំ នួនទៀតកំពុងពិចារណាអនុវត្តកូដ KHQR ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដែលសុំពន្យាពេលចូលរួមប្រព័ន្ធកូដ KHQR អាចនឹងបញ្ចប់ និងគ្មានការគាំទ្រពីអតិថិជននៅពេលកូដនេះត្រូវបានអនុវត្តទូលំទូលាយ ខណៈកន្លែងលក់ទំនិញ និងអាជីវកម្មផ្សេងទៀតប្រហែលមិនចាប់អារម្មណ៍ពាក់ព័ន្ធនឹងការគ្មានប្រព័ន្ធ QR កូដ ។

កាលពីឆ្នាំ ២០២១ មានស្ថាប័ន ៥៥ រួមទាំងធនាគារពាណិជ្ជកម្ម ធនាគារជំនាញ មីក្រូហិរញ្ញវត្ថុនិងសេវាកម្មទូទាត់ប្រាក់ គឺជាសមាជិករបស់បាគង ដែលត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៩ ។ ការប្រើប្រាស់ប្រ ព័ន្ធទាំងនេះ បង្កភាពងាយស្រួលសម្រាប់សមាជិកដែលប្រើប្រព័ន្ធបាគង ដើម្បីអនុវត្តកូដ KHQR ។ នេះបើតាមរបាយការណ៍ខាងលើ ។
លោកស្រី រឿន និមល អនុប្រធានផ្នែកទូទាត់ និងជាប្រធានផ្នែកផ្សព្វ ផ្សាយ និងគាំទ្រមុខងារបាគង និងជានាយកដ្ឋានព័ត៌មានវិទ្យា នៃធនា គារជាតិនៃកម្ពុជា (NBC) បានថ្លែងថា៖ «ប្រព័ន្ធធនាគារបាគង គឺដើរតួនាទីពង្រីកលើការភ្ជាប់ទំនាក់ទំនង និងប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុ»។ លោកស្រីថា ប្រព័ន្ធនេះ បានជួយប្រជាពលរដ្ឋបង្កើតការទូទាត់ធានាគារយ៉ាងសុវត្ថិភាពអំឡុងពេលការរីករាលដាលដោយសារជំងឺកូវីដ-១៩ និងផ្សព្វផ្សាយពីស្ថានភាពហិរញ្ញវត្ថុ។
លោកស្រីបញ្ជាក់ថា ដោយការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ ត្រូវបានគេមើលឃើញថា គឺមានសុវត្ថិភាព ប្រព័ន្ធនេះ គឺមានអ្នកប្រើប្រាស់រហូតទៅ ដល់ ៧,៩ លាននាក់មកហើយ ។
នៅក្នុងឆ្នាំ ២០២១ តម្លៃសរុបនៃការទូទាត់តាមអុីនធឺណិត ដោយប្រើគណ នី e-wallet បានពង្រីកត្រឹម ១៧,៣ភាគរយ គិតជាប្រាក់ទូទាត់ ២០០លានរៀល នឹងទឹកប្រាក់ ៣៤៣,៨ លានដុល្លារ នេះបើតាមការពិនិត្យស្ថិរភាពហិរញ្ញវត្ថុ ឆ្នាំ២០២១ ដែលចេញផ្សាយដោយធនាគារ NBC ។
ក្នុងឆ្នាំ ២០២១ តម្លៃទូទាត់តាមធនាគារ អ៊ីធើណែតមានចំនួន ៩០,១ ពាន់ពាន់លានរៀល ជាទឹកប្រាក់ ៤,៤ លានដុល្លារ នៃធនាគារចល័ត មានការកើនឡើង ២៨,៦ភាគរយ ទៅ ២៨,៩ ពាន់ពាន់លានដុល្លាររៀលគិតជាប្រាក់ ២៥៤,១លានដុល្លារ។ នេះបើតាមរបាយការណ៍ដដែលខាងលើនេះ។