Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក តាំង សុចិត្រគ្រឹស្នា៖ នាថ្ងៃអនាគតឆ្នេរពយជំទាវម៉ៅ នឹងមានសកម្មភាពអ៊ូអ៊រដូច Pub​​ Street ​នៅសៀមរាប

អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។

តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដោយបង្កើតឱ្យមានសកម្មភាពកម្សាន្ត Beach Volleyball កន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាត ហើយអាចរៀបចំទៅជា Food street ស្ដង់ដារវិថីម្ហូបអាហារថែមទៀតផង។

លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំសកម្មភាពកម្សាន្តផ្សេងៗនៅពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន។ ចំពោះគម្រោងនេះដែរខាងអាជ្ញាធរកំពុងតែសិក្សា និងអនុវត្តជាបណ្ដើរៗហើយ។

ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ ដែលរួមមានដូចជា ឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម ។

Click to comment

Leave a Reply

Your email address will not be published.

Facebook