Connect with us

ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ប្រកាសផ្តល់ជំនួយ ឆ្នាំ២០២១ លើគម្រោងខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១បានប្រកាសទទួលពាក្យស្នើជំនួយ ឆ្នាំ ២០២១ លើគម្រោង ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៃការិយាល័យផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក នៅភ្នំពេញ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងស្វែងរកដៃគូអង្គការនានា ឲ្យចូលរួមដាក់គម្រោង ស្នើជំនួយជាថវិកា ក្នុងការផលិត នូវរបាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារ ដើម្បីរំលឹកនូវខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ធ្វើការវិភាគ និងវាយតម្លៃ ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញ បានតាមការសន្យាដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ ស្តីពីជំហានបន្ទាប់ជូន រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។

ជំនួយជាថវិកាសរុប សម្រាប់គម្រោងស្នើនេះ ទទួលបានក្នុងរង្វង់ចាប់ពី ២៥ ០០០ដុល្លារដល់ ៣០ ០០០ដុល្លារអាមេរិក។

ស្ថានទូតអាមេរិក នៅភ្នំពេញសូមអញ្ជើញ ក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា សរសេរគម្រោងផ្សេងៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍ គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគលើវឌ្ឍនភាព របស់ប្រទេសកម្ពុជា គិតមកដល់ពេលនេះ ក្នុងការបំពេញបានតាម ការសន្យាដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ថ្ងៃកំណត់ត្រូវចេញផ្សាយឯកសារ គឺនៅចុងខែតុលា ដើម្បីឲ្យត្រូវនឹងខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយជំនួយដែលអនុម័ត នឹងផ្តល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ គម្រោងដែលអនុម័ត គួរត្រូវអនុវត្តបញ្ចប់ ត្រឹមថ្ងៃ៣១ ខែតុលា ឆ្នាំ២០២១។

ចំពោះព័ត៌មាននៃ ការណែនាំក្នុងការដាក់ពាក្យ សូមចូលមើលគេហទំព័រ៖ https://kh.usembassy.gov/phnom-penh-notice-of-funding-opportunity-ppa-30th-anniversary-2021/ ។

Click to comment

Leave a Reply

Your email address will not be published.

Facebook