Connect with us

ព័ត៌មានជាតិ

ក្រសួង ចាត់ទុកព្រឹត្តិការណ៍សហគមន៍លើកនេះ មានលក្ខណៈធំ និងស្មុគស្មាញជាងពេលកន្លងមក

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃនេះ​ (​២​២​ ​កុម្ភៈ​) ​ក្រសួងសុខាភិបាល​ ​បាន​បញ្ជាក់​ថា​ ​ស្ថានភាព​នៃ​ការ​ចម្លង​ក្នុង​សហគមន៍​នា​ពេលនេះ​ ​មាន​លក្ខ​ខណៈ​ធំ​ជាង​ ​និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​២​៨​វិច្ឆិកា​ ​ហើយ​វិធានការ​និង​អន្តរាគមន៍​នានា​ ​គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​ការ​រក​ឃើញ​វត្តមាន​វី​រុ​ស​កូ​វី​ដ​១​៩​ ​នៅ​តាម​ទីតាំង​នីមួយៗ​។​

ជាមួយគ្នា​នេះ​ ​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សហការ​និង​សាមគ្គីភាព​គ្នា​ ​ដើម្បី​ចូលរួម​ដាក់​ចេញ​វិធានការ​នានា​ប្រឆាំង​កូ​វី​ដ​១​៩​ ​ដោយ​ម៉ឺងម៉ាត់​។​ ​នៅ​ក្នុង​នោះ​បុគ្គល​ដែល​ធ្លាប់​បាន​ចេញចូល​ទីតាំង​ដែល​មាន​ករណី​ឆ្លង​ ​ពី​ថ្ងៃ​ទី​៦​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ឬ​ដឹង​ថា​ ​ខ្លួន​ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកមាន​វី​រុ​ស​កូ​វី​ដ​១​៩​ ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ​មិន​លាក់លៀម​ ​និង​ស្ម័គ្រចិត្ត​មក​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​ ​នៃ​រាជធានី​ភ្នំពេញ​ ​ហើយ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ពី​ក្រុម​គ្រួសារ​ ​ធ្វើ​ច​ត្តាឡី​ស័ក​ចំនួន​១​៤​ថ្ងៃ​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​ ​ព្រមទាំង​តាមដាន​សុខភាព​ជា​រៀងរាល់ថ្ងៃ​ ​ប្រសិនបើ​មាន​អា​កា​រៈ​មិន​ស្រួលខ្លួន​ ​ដូចជា​មាន​ឡើង​កំដៅ​ខ្លួន​ ​ក្អក​ ​ផ្តាសាយ​ ​ឈឺ​បំពង់ក​ ​ឬ​ពិបាក​ដកដង្ហើម​ជាដើម​ ​សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១​១​៥​។​

សូម​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​នេះ​ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មី​ចំនួន​៣​៥​នាក់​ថែមទៀត​ ​ដែល​ក្នុង​នោះ​មាន​៣​១​នាក់​ ​ជា​ករណី​វិជ្ជមាន​ក្នុង​ ​«​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​»​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​កុម្ភៈ​ ​កើន​ដល់​៧​៦​នាក់​។​ ​ចំនួន​នេះ​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​កើន​ឡើង​ចំនួន​៥​៦​៨​នាក់​ ​ដោយ​ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន​៤​៧​៥​នាក់​ ​និង​អ្នកជំងឺ​ចំនួន​៩​៣​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

សម្រាប់​ការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២​០​កុម្ភៈ​នេះ​ដែរ​ ​មាន​ទីតាំង​សណ្ឋាគារ​ ​និង​រង្គសាល​ជាង​២​០​ត្រូវ​បិទ​ ​រីឯ​សាលារៀន​រដ្ឋ​ ​និង​ឯកជន​ ​មាន​ភូមិ​សា​ស្រ្ត​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ប្រមាណ​៧​ហើយ​ត្រូវ​បាន​ឱ្យ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ ​ក្រោយ​ពី​​​រក​ឃើញ​ថា​អាណាព្យាបាល​របស់​ពួកគេ​មាន​វិជ្ជមាន​វី​រុ​ស​កូ​វី​ដ​១​៩​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook