លោកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាគ្នាស្តីការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ដែលជំនួបននេះធ្វើឡើង នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនបានលើកឡើងថា លោកស្រី នឹងខិតខំបំពេញការងារឲ្យបានកាន់តែប្រសើរថែមទៀត។លោកស្រីបញ្ជាក់ថា ក្រៅពីវិស័យការទូតនឹងខិតខំធ្វើយ៉ាងឲ្យវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យផ្សេងៗទៀត។
ក្នុងជំនួបនោះដែរភាគីទាំងពីរបានបង្ហាញពីការខិតខំធ្វើយ៉ាងជំរុញដល់អ្នកវិនិយោគលើវិស័យកសិកម្មជាពិសេសេស្រូវអង្ករ។ការខិតខំធ្វើយ៉ាងក្នុងការជៀសវាងយកពន្ធត្រួតគ្នា តាមរយៈកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរកម្ពុជា.ហ្វីលីពីនធ្វើយ៉ាងណាឲ្យបានឆាប់។ហើយភាគីទាំងពីរក៍បានគិតពីវិស័យទេសចរណ៍និងវិស័យដទៃទៀតផងដែរ
លោក កុយ គួង បានបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងហ្វីលីពីនឆ្នាំ២០១៨និមានប្រមាណ៦០លានដុល្លារអាមេរិកនិងឆ្នាំ២០១៩ទំហំពាណិជ្ជកម្មនេះបានកើនឡើងដល់ប្រមា្ហណ១០០លានដុល្លារ)។ហើយទំហំពាណិជ្ជកម្មនេះនៅមិនច្រើននោះទេ ខណៈពេលនេះបានធ្លាក់ចុះមួយចំនួនដោយសារតែកូវីដ១៩។
លោកបានបន្ថែមថា ក្រៅពីទំហំពាណិជ្ជកម្មធ្លាក់ចុះនៅមានចំនួនការវិនិយោគរបស់អ្នកអ្នកវិនិយោគហ្វីលីពីនមកកម្មកម្ពុជាក៍មានការធ្លាក់ចុះដែរ។ក្នុងនោះមានក្រុមហ៊ុនហ្វីលីពីនមកវិនិយោគនៅកម្ពុជាមានប្រមាណ១០លានដុល្លារអាមេរិកប៉ុណ្ណោះគិតចាប់ពីឆ្នាំ១៩៩៤មកដល់ឆ្នាំ២០២០។
លោកស្រីឯកអគ្គរដ្ឋទូតសន្យាថា នឹងខិតខំបន្ថែមទៀតដើម្បីឲ្យទំហំពាណិជ្ជកម្មនេះមានការកើនឡើង ក្នុងពេលលោកជំទាវចូលកាន់ដំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោកស្រីក៍បានសសើរដល់កម្ពុជាដែលបានគ្រប់គ្រងកូវីដ១៩បានល្អនិងបានជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋហ្វីលីពីន។
ជាចុងក្រោយ លោក ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុនបានថ្លែងតបទៅនឹងលោកជំទាវដោយុបានបញ្ជាក់ថារដ្ឋាភិបាលហ្វីលីពីននឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀតបន្ទាប់ពីហ្វីលីពីនបានផ្តល់អាហារូបករណ៍ដល់កម្ពុជា៕