ភ្នំពេញ:តាមរយៈការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញនៃប្រាសាទស្រះស្រង់បានធ្វើទេសភាពវ ប្បធម៌នាពេលអតីតកាលបានរស់រានមានជីវិតជាថ្មីឡើងវិញនិងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរ ជាតិឲ្យចូលមកទស្សនាប្រាសាទនេះ។

ប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួស ជុលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចអមដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ។
គេសង្ឃឹមថាបន្ទាប់ពីបញ្ចប់ការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញនៃប្រាសាទស្រះស្រង់រួចរាល់នោះត្រូវបានគេរំពឹងថាកំណើនភ្ញៀវដែលចូលមកទស្សនាកម្សាន្តនៅទីនោះនិងកាន់តែមានចំនួនកើនឡើងខ្លាំងថែមទៀត។
ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តីខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើតមានបណ្តោយ៧៨០ម៉ែត្រនិងទទឹង ៣៨០ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២និងដើសតវត្សទី១៣ក្នុងរជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧៕

