Connect with us

ចំណេះដឹង-អប់រំ

ឯកឧត្តម​ ងួន​ ប៉ោងសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី កសាងប្លង់ជីវិត Master Life Plan ដែលរៀបចំឡើងដោយ ក្រុមហ៊ុន​អអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង​ (ខេមបូឌា) ឯ.ក ​RF3 World Marketing (Cambodia) Co.,Ltd និងគ្រួសារមហានគរ

ពោធិ៍សាត់ ៖ក្រុមហ៊ុន RF3 World Marketing Cambodia​ (Cambodia) Co.,Ltd និងគ្រួសារមហានគរ ចាប់ដៃគ្នា បង្កើតកម្មវិធីដ៏អស្ចារ្យលើទឹកដីខេត្តពោធិសាត់

ថ្មីៗនេះក្រោយពីវិបត្តិកូវីត១៩ ក្រុមហ៊ុន អអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក RF3 World Marketing (Cambodia) Co.,Ltd ដឹកនាំដោយលោកអគ្គនាយក វណ្ណ សុភានោ និងគ្រួសារមហានគរ ដឹកនាំដោយ លោក ផេង លុច្ស បានរួមគ្នាកសាង ភាពកក្រើកល្បីល្បាញ លើការធ្វើអាជីវកម្មបណ្តាញ និងការកសាងប្លង់ជីវិតដែលមានប្រយោជន៍ដល់ប្រជាជនគ្រប់ទិសទី។

ជាក់ស្តែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅលើទឹកដីនៃខេត្តពោធិ៍សាត់ ស្ថាប័នធំៗទាំងពីរបានបង្កើតកម្មវិធី ការរៀបចំផែនការកសាងប្លង់ជីវិត និងវិធីដោះស្រាយបំណុល ។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ​​​ បុគ្គលិក មន្ត្រីរាជការប្រចាំខេត្ត អញ្ចើញចូលរួមផងដែរ ដូចជា លោកស្រី ជួន រដ្ឋធានី តំណាងយុវជនគណបក្សប្រជាជនកម្ពុជា លោកសុខមករា តំណាង សសយក.ពស ខេត្ត លោក តុង សុភា តំណាងយុវជន សសនបវ និងសមាជិកសមាជិការជាច្រើនរូបទៀត។​ ​លោក ង៉ែត​ ទូច នាយកគ្រប់គ្រងទូទៅតំណាងអោយលោក​​ អគ្គនាយក វណ្ណ​ សុភានោ បានឡើងពីប្រវត្តិសង្ខេបក្រុមហ៊ុន​ និងមូលហេតុបង្កើតវគ្គ ការសាងប្លង់ជិវិត​ Master Life Plan នេះឡើងក្នុងគោលបំណង​  ១​ រៀបចំប្លងជីវិត ២ រៀបចំហិរញ្ញវត្ថុ ៣ រៀបចំបង្កើតសេដ្ឋកិច្ចគ្រួសារ​និងសហគមន៍​អោយល្អប្រសើរ ៤ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួន​ ប៉ោងសេង ក៍បានមានមតិផ្តាំផ្ញើរទៅកាន់ក្មួយៗ យុវជន យុវតី ថា ឋចូលរួមរៀនជារឿងដ៍ល្អ តែរៀនដោយថ្លឹងថ្លែងពិចារណាអោយបានល្អិតល្អន់ថារឿងណាល្អត្រូវទទួលយក រឿងណាមិនល្អកុំទទួលយកគ្រាន់តែស្តាប់ចោលបានហើយ បន្ថែមលើមតិនេះផងដែរ ឯកឧត្តមក៏បានសង្គត់ធ្ងន់ថា ឯកឧត្តមមិនអនុញ្ញាតិអោយសមាជិក យុវជនបក្ស និងសមាជិកយុវជនផ្សេងៗក្នុងខេត្តពោធិ៍សាត់ ចូលរួមកម្មវិធី សិក្សាណាមួយដែលមិនមានកាឆ្លង ប្រធានយុវជននោះទេ​ ដែលអាចនាំអោយយុវជនស្តាប់តាមការឃោសនារបស់ក្រុមហ៊ុនផ្សេងៗ ដែលមិនមានភាពច្បាស់លាស់​ បង្ករអោយអាប់អោន កិត្តយសខេត្តរបស់ខ្លួនឡើង។

សូមបញ្ជាក់ផងដែរថា តាមគំរោង នៃកម្មវិធីនេះប្រព្រឹត្តិទៅពេញមួយថ្ងៃ តែម្តង ដែលមានការបង្ហាញពីផលិតផល សាក្សុីនិងការបង្ហាញពីរបៀបកសាងប្លង់ជីវិតនិងការរៀបចំផែនការជីវិតអោយល្អប្រសើរពីសំណាក់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន RF3 World Marketing (Cambodia) Co.,Ltd និងគ្រួសារមហានគរ ដែលកម្មវិធីនេះបានប្រារព្ធនៅតាមបណ្តាខេត្តក្រុងមួយចំនួនរួចមក ទទួលបានការគាំទ្រពីសំណាក់សិក្ខាកាមផងដែរ។  ជាងនេះទៅទៀតបើតាមថ្នាក់ដឹកនាំទាំងពីរស្ថាប័នបានអោយ កម្ពុជាសន្តិភាព យើងដឹងថា កម្មវិធីនេះនឹងប្រារព្ធធ្វើនៅគ្រប់ទិសទីនៃព្រះរាជាចក្រកម្ពុជាផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook