Connect with us

ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស G7 ថ្កោលទោសយ៉ាងដាច់អហង្ការទៅលើការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ាទៅលើក្រុមបាតុករ

ទីក្រុងឡុងដ៍៖ នៅថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈ នេះ បណ្តាប្រទេស G7 បាននិយាយថា ពួកគេសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះ អំពើហឹង្សាដែលបានប្រព្រឹត្តដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករ និងជំរុញឱ្យពួកគេឱ្យអនុវត្តលើការអត់ធ្មត់ខ្ពស់បំផុត និងគោរពសិទ្ធិមនុស្ស ព្រមទាំងច្បាប់អន្តរជាតិផងដែរ។ ប្លុកនៃបណ្តាប្រទេសអ្នកមាន រួមមានដូចជាកាណាដា បារំាង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបផងដែរ បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់ពួកគេចំពោះរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ក៏ដូចជាការឆ្លើយតបយ៉ាងខ្លាំងទៅនឹងបាតុកម្មប្រឆាំងនឹងវា។ រដ្ឋមន្ត្រីការបរទេស G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា៖​ “ការប្រើប្រាស់អាវុធគ្រាប់រំសេវផ្ទាល់ប្រឆាំងទៅនឹងមនុស្សដែលគ្មានអាវុធគឺមិនអាចទទួលយកបានទេ។ រាល់អ្នកណាដែលឆ្លើយតបនឹងការតវ៉ាដោយសន្តិវិធីជាមួយនឹងអំពើហឹង្សាត្រូវតែលើកយកមកពិចារណាទាំងអស់។ យើងសូមថ្កោលទោសចំពោះការបំភិតបំភ័យ និងការគៀបសង្កត់ទៅលើអ្នកដែលប្រឆាំងនឹងរដ្ឋប្រហារ។ យើងកាន់តែមានការព្រួយបារម្ភចំពោះការបង្ក្រាបលើសេរីភាពបញ្ចេញមតិ រាប់បញ្ចូលទាំងការផ្តាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធ័រណែតចំពោះការគាបសង្កត់ការនិយាយដោយសេរីជាដើម”។

G7 ក៏បានអំពាវនាវឱ្យបញ្ឈប់ការកំណត់គោលដៅជាប្រព័ន្ធរបស់ក្រុមអ្នកតវ៉ា ដែលមានដូចជាក្រុមវេជ្ជបណ្ឌិត សង្គមស៊ីវិល ក៏ដូចជាក្រុមអ្នកកាសែតជាដើម ហើយសម្រាប់របបយោធា គឺត្រូវធ្វើការដកស្ថានភាពប្រកាសអាសន្នរបស់ខ្លួនចេញជាបន្ទាន់ផងដែរ។ លើសពីនេះ G7 ក៏បានទទូចដល់យោធាមីយ៉ាន់ម៉ាឱ្យអនុញ្ញាតឱ្យមានក្រុមមនុស្សធម៌ពេញលេញដើម្បីគាំទ្រដល់ជនងាយរងគ្រោះបំផុតដូចគ្នាដែរ។ នៅក្នុងសេចក្តីថ្លែងការមួយបាននិយាយថា៖ “ពួកយើងនៅតែរួបរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ យើងសូមអំពាវនាវម្តងទៀតឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវអ្នកដែលត្រូវបានឃាត់ខ្លួនតាមអំពើចិត្ត រួមទាំងទីប្រឹក្សារដ្ឋគឺលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី Win Myint ហើយយើងបន្តឈរជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជានិច្ច”។

គួរបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងសម្ពាធជាថ្មីៗទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីការប្រើកម្លាំងរបស់ពួកគេជាបណ្តើរៗប្រឆាំងនឹងបាតុករក្នុងទ្រង់ទ្រាយធំ។ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស រឹតបន្តឹងការដាក់ទណ្ឌកម្ម បាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធាបានបន្តកើនឡើង ទន្ទឹមនឹងការឆ្លើយតបដោយហិង្សាជាថ្នូរនឹងការត្រឡប់មកវិញ។ គួររម្លឹកថា ​រហូតមកទល់ពេលនេះ បាតុករប្រឆាំងនឹងរដ្ឋប្រហារចំនួន ៣ នាក់ត្រូវបានសម្លាប់នៅក្នុងបាតុកម្មនេះ ខណៈពេលដែលបុរសម្នាក់កំពុងល្បាតសង្កាត់របស់គាត់នៅទីក្រុងយ៉ាំងហ្គនប្រឆាំងនឹងការចាប់ខ្លួនពេលយប់ ក៏ត្រូវបានបាញ់សម្លាប់នៅចុងសប្តាហ៍ដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook