ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខលើលិខិតប្ដូរសា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន មកកម្ពុជាលើវិស័យទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រួសងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលឯកឧត្តម MIKAMI MASAHIRO នឹងចុះហត្ថលេខានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ លើលិខិតប្តូរសារខាងលើ ក្នុងទឹកប្រាក់ចំនួន១១៣២ លានយ៉េន(ប្រហែល១០,៨ លានដុល្លាអាមេរិក) ដែលរដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយឥតសំណងមកភាគីកម្ពុជា ដើម្បីអនុវត្ត “គម្រោងអភិវឌ្ឍន៍ទេសចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” ។
សូមអានខ្លឺមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖

